មុខ​ផ្សារ​ជម្ពូ​វ័​ន្ត នឹង​គ្រោង​សង់ស្ពាន​រំលង​ផ្លូវ​

6 Videos

​ភ្នំពេញ​៖ ស្ពាន​រំលង​ផ្លូវ​លើកដំបូង​គេ​សម្រាប់​ឱ្យ​ថ្មើរជើង​ដើរ​ឆ្លងកាត់​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​កំពុង​​ត្រៀម​រៀបចំ​សាងសង់​ដើម្បីឱ្យ​ថ្មើ​ជើង​ដើរ​ឆ្លងកាត់​មាន​សុ​វត្តិភាព​និង​ពិសេស​មិន​បង្ក​ការកកស្ទះ​ដល់​ការ​
​ធ្វើ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ ៤ ត្រង់ចំណុច​សំខាន់ៗ ដែលមាន​មនុស្ស​ឆ្លងកាត់​កកកុញ​ទៀតផង ។​ ស្ពាន​រំលង​ផ្លូវ​សម្រាប់​ថ្មើរជើង​ឆ្លងកាត់​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​សាងសង់​ក្នុងពេល​ឆាប់​ៗ​នេះ​គឺ​នៅត្រង់ចំណុច​ផ្សារ​ជំ​ពូ​វ័​ន្ត ដែល​ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពិ​ធិ​សែន​ជ័យ រាជធានី​ភ្នំ​ពេ​​ញ ។​

មុខ​ផ្សារ​ជម្ពូ​វ័​ន្ត នឹង​គ្រោង​សង់ស្ពាន​រំលង​ផ្លូវ​

លោក ប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​គម្រោង​សាង​សាង់​ស្ពាន​មួយ​នេះ​
​នឹងត្រូវ​ដំណើរការ​សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ​។​ចំពោះ​ទីតាំង​ដែល​ត្រូវ​សាងសង់​គឺ​ស្ថិតនៅ​ត្រង់ចំណុច​វត្ត​ជម្ពូ​ន​វ័​ន្ត​និង​សាលារៀន​ចំនួន ២ កន្លែង ។ ពេលនេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ត្រួតពិនិត្យ​ហើយ​បន្ទាប់ពីនោះ​ការសាងសង​នឹង​ចាប់​ផ្តើំ​ឡើង​ ៕ ​ដេប៉ូ​​