ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣ កុម្ភៈ នេះ ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន ​បើក​កិច្ច​ប្រជុំ​លើក​ទី១​របស់​ខ្លួន ដើម្បី​ពិនិត្យ និង​​សម្រេច ​៖

-សេចក្តី​សម្រេច​ ស្តីពី​ការ​អនុញ្ញាត​ឱ្យ​ប្រើ​និមិត្ត​សញ្ញា និង​​ត្រាមូល​របស់​ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន និង​ឧបសម្ព័ន្ធ​

-សេចក្តី​សម្រេច​ ស្តីពី​​​ការ​​ចែក​​ភារកិច្ច​​របស់​ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន

-សេចក្តី​សម្រេច​ ស្តីពី​​​​ថ្នាក់​ដឹក​នាំ​​របស់​អគ្គលេខា​ធិការ​ដ្ឋាន​​នៃ​ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន

-សេចក្តី​សម្រេច​ ស្តីពី​​​​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន

-សេចក្តី​សម្រេច​ ស្តីពី​​​​បទ​បញ្ជា​ផ្ទៃក្នុង​របស់​​អគ្គលេខា​ធិការ​ដ្ឋាន​​នៃ​ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន

-សេចក្តី​សម្រេច​ ស្តីពី​​​​​​ការ​ប្រព្រឹត្ត​ទៅ​​របស់​អនុគណៈ​កម្ម​ធិការ​​ជាតិ​ជំនាញ​ចំណុះ​នៃ​ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន

-សេចក្តី​សម្រេច​ ស្តីពី​​​​​ការ​បង្កើត​​​​ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន

-សេចក្តី​សម្រេច​ ស្តីពី​​​​​ការ​បង្កើត​​​​ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន តាម​ក្រសួង​ស្ថាប័ន

-សេចក្តី​សម្រេច​ ស្តីពី​​​​​ការ​បង្កើត​​​​ក្រុម​ប្រឹក្សា​​ជាតិដើម្បី​អភិវឌ្ឍ​យុវជន តាម​រាជ​ធានី​/ខេត្ត​

កិច្ច​ប្រជុំ​​ខាង​លើ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ ​លោក​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រីទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ និង​មាន​ការ​ចូល​រួម ពី​លោក ហង់ ជួន​ណារ៉ុន​ ​រដ្ឋមន្ត្រីក្រសួង​អប់​រំ យុវជន និងកីឡា ​ព្រម​ទាំង​​ក្រសួង​​​-ស្ថាប័ន​ពាក់​ព័ន្ធ​មួយចំនួន​ទៀត ​ដែល​បាន​រៀប​ចំ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ៕