បុរស​ដែល​ចង់បាន​រាង​ស្អាត គួរតែ​សាកល្បង វិធី​ខាងក្រោម​នេះ​

បុរស​ដែល​ចង់បាន​រាង​ស្អាត គួរតែ​សាកល្បង វិធី​ខាងក្រោម​នេះ​

​ទទួលទាន​ទឹក​ឲ្យបាន​ច្រើន​
​ជាធម្មតា ស្បែក​របស់​មនុស្ស​យើង ត្រូវបាន​ផ្សំ​ឡើង​ដោយ ជាតិ​ទឹក​រហូតដល់ ៩០ ភាគរយ​ទៅ​ហើយ ដូច្នេះ ការ​បង្គ្រប់​ជាតិ​ទឹក​ឲ្យបាន​ល្អ នឹង​ធ្វើឲ្យ​ស្បែក​មើលទៅ មាន​ភាព​ស្រស់ស្រាយ និង​ស្រស់ស្អាត​ជាប់​ជានិច្ច​។

កុំ​ប្រើ​កន្សែង​ស្ងួត​ញី​សក់​
កាលណា​អ្នក​ប្រើ​កន្សែង​ស្ងួត មក​សម្ងួ​តសក់ ដែល​កំពុង​តែ​សើម វា​ពិតជា​រឿង​ល្អ​ហើយ ប៉ុន្តែ វា​បែរជា​ធ្វើឲ្យ​សក់​របស់​អ្នកខូច និង​ពុកផុយ​ទៅវិញ​ទេ​។

កុំ​ប្រើ​សាប៊ូ​ដុស​ខ្លួន យក​មក​លាងមុខ​ឲ្យសោះ​
ប្រសិនបើ​អ្នក ប្រើ​សាប៊ូ​ដុស​ខ្លួន ដែល​អ្នក​ប្រើ​រាល់​ថ្ងៃ​នោះ មក​ប្រើ​សម្រាប់​លាងមុខ​ដែរ វា​នឹង​ទៅ​បន្សាប ជាតិ​ប្រេង​ធម្មជាតិ​របស់​ស្បែក​មុខ ដូច្នេះ មុខ​អ្នកនឹង​ទៅ​ជា​ស្ងួត​បាន​។ យក​ល្អ អ្នក​គួរតែ​ជ្រើសរើស ផលិតផល​លាង​សម្អាត​មុខ​ពិសេស​វិញ​ទៅ ដូចជា សាប៊ូ​សម្រាប់​លាង​មុខ ឬ​ទឹក​សម្រាប់​លាង​តែ​មុខ​។

កុំ​ប្រើ​ទឹក​ក្រូចឆ្មារ​សម្អាត​ធ្មេញ​
ថ្វី​ត្បិត​តែ​ទឹក​ក្រូចឆ្មារ អាច​ជួយ​ធ្វើឲ្យ​ធ្មេញស​បាន​មែន ប៉ុន្តែ វា​ក៏​ធ្វើឲ្យ​បាត់បង់ ភាពរឹងមាំ​របស់​ធ្មេញ​បានដែរ​។​

ក្រោយ​ពី​ងូតទឹក ក្នុង​អាង​ហែល​ទឹក​រួច​
អ្នក​គួរតែ​កក់សក់​ចេញ និង​ជម្រះ​វា​ដោយ​ប្រើ​ទឹក​ធម្មតា ក្រោយ​ពី​ហែល​ទឹក​រួច ព្រោះ​សារធាតុ​គីមី Chlorinated ដែល​គេ​ប្រើ​ក្នុង​អាង​ហែល​ទឹក អាច​នឹង​ធ្វើឲ្យ​សក់​អ្នក​ស្ងួត ខុស​ពី​ធម្មតា​។

មិន​ត្រូវ​ញិច​ស្នាម ឬ​កន្ទួល​លើ​ស្បែក​ឡើយ​
ការ​ដែល​ព្យាយាម​ញិច ឬ​សង្កត់​ស្នាម​កន្ទួល​អ្វីមួយ​នៅលើ​ស្បែក នឹង​ធ្វើឲ្យ​ចេញ​ជាតិ​ប្រេង​កាន់តែ​ច្រើន ចូលទៅ​ក្នុង​ស្បែក​វិញ ដូច្នេះ វា​ក៏​មិន​មាន​ផល​ល្អ​អ្វី ដល់​សុខភាព​ស្បែក​អ្នក​ដែរ​។

ទិញ​ផលិតផល​ថែរក្សា​ស្បែក​ផ្ទាល់ខ្លួន​
ផលិតផល​ប្រើប្រាស់​សម្រាប់​បុរស ពិតជា​ត្រូវបាន​ផលិត​ឡើង​យ៉ាង​ពិសេស សម្រាប់​ស្បែក​បុរស​ផ្ទាល់​តែម្តង ហើយ​ខាង​ស្រី ក៏​នឹង​មិន​អាច​ប្រើប្រាស់ លាយឡំ​ជាមួយ​អ្នក​បាន​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។