Chelsea ​នៅ​រក្សា​កំណត់ត្រា​មិន​ចាញ់ ឯ​ Leicester ​បាន​ត្រឹម​ស្មើ

តោ​ខៀវ​ Chelsea នៅ​តែ​រក្សា​កំណត់ត្រា​មិន​ទាន់​ចាញ់​​នៅ​ Premier League ​ដដែល ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ Guus Hiddink ​បន្ទាប់​ពី​ឈ្នះ​ Norwich City ​២-១ នៅ​កីឡដ្ឋាន​ Carrow Road ​យប់​មិញ​ទៀត​ ខណៈ​ដែល​ក្រុម​កំពូល​តារាង​ Leicester City ឯ​ណោះ​វិញ បាន​ត្រឹម​ស្មើ​ ២-២ ទល់​នឹង​ West Brom ប៉ុណ្ណោះ។

 

Chelsea ​នៅ​រក្សា​កំណត់ត្រា​មិន​ចាញ់ ឯ​ Leicester ​បាន​ត្រឹម​ស្មើ

 

Chelsea ​នៅ​រក្សា​កំណត់ត្រា​មិន​ចាញ់ ឯ​ Leicester ​បាន​ត្រឹម​ស្មើ

 

Chelsea ​នៅ​រក្សា​កំណត់ត្រា​មិន​ចាញ់ ឯ​ Leicester ​បាន​ត្រឹម​ស្មើ

 

Chelsea ដែល​មិន​​ដែល​ចាញ់​ Norwich ​តាំង​ពី​ឆ្នាំ​១៩៩៤ ​បាន​នាំ​មុខ​២​គ្រាប់​មុន ​ដែល​រក​បាន​ដោយ​ Kenedy ​នៅ​នាទី​ទី​១ និង​ Diego Costa ​នាទី​៤៥+១ មុន​ពេល​ Nathan Redmond ​​របស់​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​១​គ្រាប់​វិញ នៅ​នាទី​៦៨។

 

រីឯ​ ២​គ្រាប់​របស់​ Leicester ​យប់​មិញ រក​បាន​ដោយ​ Danny Drinkwater ​នាទី​៣០ និង​ Andy King ​នាទី​៤៥+១ ខណៈ​ដែល​២​គ្រាប់​​ក្រុម​ភ្ញៀវ​ West Brom រក​បាន​ដោយ​ Salomon Rondon ​នាទី​១១ និង​ Craig Gardner ​ស៊ុត​ហ្វ្រីឃីត​នាទី​៥០។

 

Chelsea ​នៅ​រក្សា​កំណត់ត្រា​មិន​ចាញ់ ឯ​ Leicester ​បាន​ត្រឹម​ស្មើ

 

Chelsea ​នៅ​រក្សា​កំណត់ត្រា​មិន​ចាញ់ ឯ​ Leicester ​បាន​ត្រឹម​ស្មើ

 

Chelsea ​នៅ​រក្សា​កំណត់ត្រា​មិន​ចាញ់ ឯ​ Leicester ​បាន​ត្រឹម​ស្មើ

 

លទ្ធផល​នេះ​មាន​ន័យ​ថា​ Chelsea ​​ឈ្នះ​៣​ប្រកួត​​ជាប់​គ្នា​នៅ​ Premier League ​លើក​ដំបូង តាំង​ពី​ខែ​មេសា​​ឆ្នាំ​មុន និង​ឡើង​ទៅ​លេខ​៨​លើ​ Liverpool ទៀត ខណៈ​ដែល​ Leicester ​​នឹង​ត្រូវ​បាត់​បង់​តំណែង​​កំពូល​តារាង​ បើ​ Tottenham Hotspur ​​ឈ្នះ​ West Ham យប់​នេះ៕

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc