Real ត្រៀម​លក់​​​ចេញកីឡាករ​២​នាក់ យក​លុយ​ទិញ​ Hazard

ក្លឹប​ស្ដេច​ស Real Madrid ​ត្រៀម​លក់​ខ្សែ​បម្រើ​២​នាក់​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ដើម្បី​យក​លុយ​ទិញ​​តារា​ឆ្នើម​ក្រុម​តោ​ខៀវ​ Chelsea ខ្សែ​បម្រើ​ Eden Hazard ជំនួស​វិញ។

 

Real ត្រៀម​លក់​​​ចេញកីឡាករ​២​នាក់ យក​លុយ​ទិញ​ Hazard

Isco (ឆ្វេង) និង​ James Rodriguez

 

​បើ​តាម​​កាសែត​អេស្ប៉ាញ​ Marca បាន​ឲ្យ​ដឹង​ថា ​Real ​​នឹង​លក់​ម្ចាស់​ស្បែក​ជើង​មាស​ World Cup 2014 James Rodriguez បើ​បាន​តម្លៃ​៦៣​លាន​ផោន ​និង​ចង់​លក់​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ Isco នូវ​តម្លៃ ៣៥​លាន​ផោន​ផង​ដែរ។

 

ដំណឹង​​​នេះ​ បាន​ធ្វើ​ឲ្យ​ក្លឹប​នៅ​ Premier League ចំនួន​៤​ចាប់​អារម្មណ៍​កីឡាករ​២​នាក់​រូប​នេះ​យ៉ាង​ខ្លាំង ខណៈ​ដែល​ Manchester United ជឿ​ថា​នឹង​អាច​ទិញ​យក​ ​James Rodriguez បាន​ ឯ Chelsea, Arsenal និង Manchester City ប្រជែង​គ្នា​ទិញ​យក​ Isco។

 

Real ត្រៀម​លក់​​​ចេញកីឡាករ​២​នាក់ យក​លុយ​ទិញ​ Hazard

Eden Hazard

 

​បើ​តាម​ SunSport បាន​ឲ្យ​ដឹង​​ទៀត​ថា ​ក្រុម​ជើង​ឯក​អឺរ៉ុប​១០​សម័យ​កាល​ ​គ្រោង​នឹង​ចាយ​លុយ​២៥០​លាន​ផោន ទិញ​យក​តារា​ឆ្នើមៗ​ពី​ Premier League ​ដើម្បី​ប្រជែង​យក​ពាន​ La Liga រដូវ​កាល​ក្រោយ​ ហើយ​ Hazard ដែល​មាន​តម្លៃ​ខ្លួន​ប្រហែល​៨០​លាន​ផោន ជា​គោលដៅ​ទី​១ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ Sergio Aguero ​របស់​ Man City និង​អ្នកចាំទី​ David de Gea របស់​ Man Utd ជា​គោលដៅ​​បន្ត​បន្ទាប់៕

 

-ចុចអាន៖ Real Madrid​ នឹង​ត្រូវ​អវត្តមាន ​តារា​ឆ្នើម​យ៉ាង​តិច​​៣​ប្រកួត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ thesun