មួយណា​ជាស្នាម​ម្រាមដៃ​របស់អ្នក? ​នេះជាអ្វី​វាចង់​ប្រាប់អ្នក!

មនុស្ស​គ្រប់រូប​ត្រូវតែ​មាន​សំណុំមួយ​នៃស្នាម​ម្រាមដៃ។ ​Dermatoglyphics ​គឺជាការ​ស្រាវជ្រាវ​តាម​របៀប​វិទ្យា​សាស្ត្រ​នៃស្នាម​ម្រាមដៃ, ​ជាទូទៅ​មនុស្ស​គ្រប់រូប​មានស្នាម​ម្រាមដៃ​ចូល​ទៅក្នុង​លក្ខខ័ណ្ឌ​នៃរូបរាង​ទាំងបីនេះ។ ​ដោយ​ហេតុថា ​មនុស្សម្នាក់​គឺមាន​ស្នាម​ម្រាមដៃ​តែមួយគត់,​ យើង​អាច​យល់ពី​សក្ដានុពល, ​បុគ្គលិក​លក្ខណៈ, ​និងចំណង់​ចំណូលចិត្ត​ខាងក្នុង​របស់គេ​បាន ដោយ​ការវិភាគ​ទៅលើ​ស្នាម​ម្រាមដៃ​របស់​ពួកគេ។

 

មួយណា​ជាស្នាម​ម្រាមដៃ​របស់អ្នក? ​នេះជាអ្វី​វាចង់​ប្រាប់អ្នក!
ស្នាម​ម្រាមដៃនឹងបង្កើតនៅក្នុងទំហំពីកុមារភាព​រហូតទៅជា​មនុស្សពេញវ័យ, ​ប៉ុន្តែវា​នឹងមិន​មានការ​ផ្លាស់ប្ដូរទេ, ​លើកលែង​តែអ្នក​ត្រូវទទួល​រងរបួស​ធ្ងន់ធ្ងរ។ ​ប្រសិនបើ​ស្បែក​មិនត្រូវ​បានរង​របួសទេ, ​ស្នាម​ម្រាមដៃ​នឹងចាប់ផ្ដើម​បង្ហាញ​ជាថ្មីម្ដងទៀត ​​នៅពេល​មុខរបួស​ជា​សះស្បើយ។

សូមអានអំពីអ្វីដែលអ្នកវិទ្យាសាស្ត្រខាងលើ បានរកឃើញនៅលើការសិក្សា​អស់រយៈ​ពេលយូរ​មកហើយ៖

១. ស្នាមម្រាមដៃរាងឡើងកោង
មនុស្សដែលមានស្នាមម្រាមដៃឡើងកោង គឺជាមនុស្សដែលមានថាមពលខ្លាំង ​និង​មាន​ទំនុកចិត្ត​ខ្ពស់ ​អាច​ធ្វើឲ្យ​ពួកគេ​មាន​ចិត្តរឹងរូស​ខ្លាំង​បំផុត។ ​ពួកគេ​អាចទទួល​យក​គោល​ជំហរ​របស់​មេដឹកនាំ ​និងមិនមែន​ជានុស្ស​ទន់ជ្រាយ ​ហើយចូលចិត្ត​ការថ្នាក់ថ្នម​ផងដែរ។

២. ស្នាមម្រាមដៃរាងឡើងរង្វង់
មនុស្សដែលមានស្នាមរាងឡើងរង្វង់ គឺមានការទទួលខុសត្រូវខ្ពស់​ដើម្បី​ភាព​ស្ងប់ស្ងាត់ ​និង​តុល្យភាព​របស់​ពួកគេ។ ​លើសពី​នេះទៀត​មនុស្ស​ទាំងនេះ ​ឆាប់មាន​ការអន់ចិត្ត​ ឬស្រពោចិត្ត ​និងមាន​ភាព​រួសរាយ, ​រាក់ទាក់, ​មានទំនាក់​ទំនងល្អ​ជាមួយ​អ្នក​ឯទៀត។

ដោយសារតែការបើកចំហរបស់ពួកគេ, ភាគច្រើននៃមនុស្សដែលមាន​ស្នាម​រាងឡើង​រង្វង់ ​គឺងាយ​ស្រួល​ក្នុង​ការប្រមើល​, ប៉ាន់ស្មាន​ ឬអាច​ទាយ​ទុក​មុនបាន ​និងការ​មាន​ទំនោរ​ដើម្បី​បង្ហាញពី​អារម្មណ៍​របស់​ពួកគេ​ដោយ​បើកចំហ ​និងជា​ទម្លាប់​មួយ​ដែល​ប្រសើរ​ជាងការ​ទុកឲ្យ​ពួកគេនៅ​ម្នាក់ឯង។ ​ដូចគ្នានេះ​ផងដែរ ​ពួកគេ​ពិបាក​ក្នុងការ​ផ្គាប់ចិត្ត​ខ្លាំងណាស់, ​មិនចូល​ចិត្តធ្វើ​ការងារ​ណា​សុំាញុាំ​ច្រើនទេ ​ប្រសិន​បើអាច។ ​ការមាន​ស្នាម​រាងឡើង​រង្វង់​នៅលើ​ទាំងអស់​នៃម្រាមដៃ​របស់អ្នក ​មានន័យថា ​ការស្រមើល​ស្រម៉ៃ​របស់អ្នក​ គឺមាន​សកម្ម​ជាង​ប្រភេទ​ស្នាមរាង​ដទៃទៀត​នៃស្នាម​ម្រាមដៃ។

៣. ស្នាមម្រាមដៃរាងឡើងកួច
មនុស្សដែលមានស្នាមម្រាមដៃរាងឡើងកួច ជាប្រភេទមនុស្សដែលមាន​ទេពកោសល្យ​ពីធម្មជាតិ​ និងជា​អ្នកគិត​រហ័ស ​ប៉ុន្តែ​មានការ​ឆេវឆាវ។ ​ពួកគេ​អាចក្លាយ​ជា​មេដឹងនាំ ​ព្រោះតែ​ភាពវៃឆ្លាត ​និង​​ចិត្​តដ៏​មុត​ស្រួច​របស់​ពួគគេ។ ​ដូចគ្នានេះ​ផងដែរ ​ពួកគេ​មិនអាច​​ប៉ាន់ស្មាន ​ឬទាយទុក​មុនបាន​ផងដែរ។ ​មនុស្ស​ប្រភេទនេះ ​នៅពេល​ដែលពួកគេ​បាន​កំណត់​ដើម្បី​សម្រេច​អ្វីមួយ​ហើយ ​គឺស្ទើរតែ​គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​ពួកគេ​បានឡើយ៕

ដោយ៖ Brugn
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មួយណា​ជាស្នាម​ម្រាមដៃ​របស់អ្នក? ​នេះជាអ្វី​វាចង់​ប្រាប់អ្នក!