តេជោ សែន៖ សូមឲ្យស្មារតី ៣ មិនា កើតមានជារៀងរាល់ថ្ងៃ ដើម្បីវប្បធម៌ជាតិយើង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦នេះ បានសរសេរថា ថ្ងៃស្អែកជាទិវា វប្បធម៌ជាតិ ៣ មិនា ដែលយើងប្រារព្វ ធ្វើជារៀងរាល់ឆ្នាំ សង្ឃឹមថា ជនរួមជាតិយើងរួមគ្នា ការពារវប្បធម៌ជាតិ របស់យើងទាំងរូបីយ៌ និង អរូបីយ៌ ហើយសូមឲ្យស្មារតី ៣ មិនា កើតមានជារៀងរាល់ថ្ងៃ ដើម្បីវប្បធម៌ជាតិយើង។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា "ថ្ងៃស្អែកជាទិវាវប្បធម៌ជាតិ ៣ មិនា ដែលយើងប្រារព្វ ធ្វើជារៀងរាល់ឆ្នាំ។ សង្ឃឹមថា ជនរួមជាតិយើងរួមគ្នា ការពារវប្បធម៌ជាតិ របស់យើងទាំងរូបីយ៌ និង អរូបីយ៌"។

សម្ដេចបានបន្ថែមថា "ខ្ញុំសប្បាយរីករាយ ដោយចៅស្រីរបស់ ខ្ញុំបានហាត់សិល្បៈបុរាណខ្មែរ និងមានចៅស្រី ២រូបបានរាំ ថ្វាយព្រះពរសម្តេចម៉ែ ប៉ុន្មានឆ្នាំកន្លងមក។ សង្ឃឹមថា ចៅៗដែលនៅតូចៗ គេនឹងហ្វឹកហាត់ នៅពេលគេធំឡើង។ សូមឱ្យស្មារតី ៣ មិនា កើតមានជារៀងរាល់ថ្ងៃ ដើម្បីវប្បធម៌ជាតិយើង"៕