“អណ្ដើក​ក្លាហាន” បង្កប់​សារ​ល្អ​ៗ សម្រាប់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ

“អណ្ដើក​ក្លាហាន” ជា​ល្ខោន​និយាយ​បែប​អប់រំ ​ដែល​បង្កប់​នូវ​ដំណោះស្រាយ​គំនិត​ល្អ​ៗ ទាក់​ទង​និង​​វិបត្តិ​ផ្លូវ​ចិត្ត បញ្ហា​សិទ្ធ​មនុស្ស​ក្នុង​របប​ប្រល័យ​ពូជសាសន៍​សម្រាប់​ឲ្យ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​​បាន​ពិចារណា។

 

“អណ្ដើក​ក្លាហាន” បង្កប់​សារ​ល្អ​ៗ សម្រាប់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ

 

អ្នក​ស្រី ជា ​សុក​យូ ដែល​ជា​អ្នក​និពន្ធ និង​ដឹក​នាំ​សម្ដែង​រឿង​ល្ខោន​​ “អណ្តើក​ក្លាហាន​” បាន​បញ្ជាក់​ពី​អត្ថន័យ​នៃ​សាច់​រឿង​នេះ​​ថា ការ​ដែល​អ្នក​ស្រី​ផលិត​ល្ខោន​ខ្លី​នេះ ព្រោះ​ចង់​ឲ្យ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​បាន​យល់​ពីអតីតកាល ដើម្បី​កសាង​បច្ចុប្បន្ន​កាល និង​អនាគត​កាល​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

 

“អណ្ដើក​ក្លាហាន” បង្កប់​សារ​ល្អ​ៗ សម្រាប់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ

 

យុវតី ស៊ុម មុន្នី​កែវ ដែល​ជា​តួ​សម្ដែង​នៅ​ក្នុង​រឿង​នេះ បាន​និយាយ​ថា កញ្ញា​ចូលចិត្ត​ការ​សម្ដែង​រឿង “អណ្ដើក​ក្លាហាន” ​ពី​ព្រោះ​វា​មាន​អត្ថន័យ​អប់​រំ និង​បាន​ផ្ដល់​ជា​សារ​ល្អ​ៗ​ជា​ច្រើន​ដល់ យុវជន​និង​សិស្សានុសិស្ស​កម្ពុជា​ទាំង​អស់​យល់​អំពី​បញ្ហា​សិទ្ធ​មនុស្ស​នៅ​ក្នុង​ស្ថាន​ភាព​មាន​វិបតិ្ដ និង​អាសន្ន​ដូច​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

 

“យើង​គួរ​តែ​ក្រោក​ឈរ​ឡើង និង​ផ្លាស់​ប្ដូរ​អ្វី​​ដែល​ត្រូវ​ផ្លាស់​ប្ដូរ”។ ​កញ្ញា​បញ្ជាក់។

 

“អណ្ដើក​ក្លាហាន” បង្កប់​សារ​ល្អ​ៗ សម្រាប់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ

 

ចំណែក​តួ​សម្ដែង​ប្រុស​ម្នាក់​ទៀត​លោក នេន ភារិទ្ធ បាន​និយាយ​ថា លោក​ពិត​ជា​ចូល​ចិត្ត ការ​សម្ដែង​រឿងនេះ​ពី​ព្រោះ​វា​ជា​ទម្រង់​ថ្មី​សម្រាប់​​អប់រំ​ដល់​​យុវជន​កម្ពុជា​ជំនាន់​ក្រោយ។

 

“ឈប់​លាក់​ខ្លួន​ទៀត​ទៅ! ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធ​របស់​អ្នក! យើង​មាន​ក៏​មាន​សម្លេង​មួយ​ដែរ​ដើម្បី​ការ​ផ្លាស់​ប្ដូរ។

 

លោក សួង សុភក្រ នាយក​អង្គការ​សកម្មភាព​សិល្បះ​ខ្មែរ(KAA) បាន​និយាយ​ថា កម្ពុជា​នាសម័យ​ទំនើប​នេះ មិនសូវ​មាន​មនុស្ស​ច្រើន​ទេ​ដែល​ចូល​ចិត្ត​មើល​​ល្ខោន។ ការ​សម្ដែង​ល្ខោន​បុរាណ​កំពុង​តែ​បាត់​បង់​បន្ដិច​ៗ​ម្ដង​​ទៅ​ហើយ​។

 

លោក​ថា “អណ្តើក​ក្លាហាន​ បង្រៀន”​យុវជន​មិន​ត្រឹម​ស្វែង​យល់​ពី​ប្រវត្តិការណ៍​ប្រវត្តិសាស្រ្ត​ប៉ុណ្ណោះ​ទេ​ តែ​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានានៅ​ក្នុង​សង្គម​ពេល​បច្ចុប្បន្ន​​នេះ​ទៀត​ផង។

 

“អណ្ដើក​ក្លាហាន” បង្កប់​សារ​ល្អ​ៗ សម្រាប់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ

 

លោក Thomas Hunt ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart ដែល​បាន​ឧបត្ថម្ភ​គម្រោង​នៃ​ការ​បង្កើត​ល្ខោន​នេះបាន​និយាយ​ថា ការ​រួម​បញ្ចូល​សិល្បះ​ក្នុង​ការ​សិក្សា​អប់​រំ ​គឺ​ជា​គំនិត​ច្នៃប្រឌិត​ដ៏​ល្អ។  លោក​បន្ត​ថា ក្រុមហ៊ុន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ចលនា​អប់​រំ​សម្រាប់​ឲ្យ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ឲ្យ​កាន់​ល្អ​ប្រសើរ។

 

គម្រោង​សម្តែង​ល្ខោន​រឿង​ “អណ្តើក​ក្លាហាន” សំដៅ​សិស្សានុសិស្ស​ចាប់​ពី​​មធ្យម​សិក្សា​ដល់​មហាវិទ្យាល័យ។ ការ​សំដែងដោយ​មាន​រយៈ​ពេល​ប្រហែល ៤៥ នាទី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​សហគមន៍ និង​អង្គការ​កុមារ​នានា​ទូទាំង​ប្រទេស ។

 

​លោក នីកូ មេស្ទីហាម ដែល​ជា​នាយក​មជ្ឈមណ្ឌល​វប្បធម៌​ផ្ទះ​មេត្តា (META HOUSE)  ​បាន​លើក​ឡើង​ថា ​នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ការ​សម្ដែង​ល្ខោន​នេះ​នៅ​តាម​សាលារៀន ដើម្បី​ជា​វិធីសាស្រ្ត​អប់រំ​មួយ។ លោក​យល់​ឃើញ​ថា សិល្បៈ​មាន​លទ្ធភាព​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ និង​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ។

 

ខ្លឹមសារ​នៃ​រឿង​ល្ខោន​​ អណ្តើក​ក្លាហាន បាន​ដកស្រង់​ចេញ​ពី​ជីវិតពិត​របស់​សិស្ស​សាលា​កម្ពុជា​ម្នាក់​ឈ្មោះ​ បញ្ញា ដែល​បាន​ដឹង​ពី​ប្រវត្តិ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដោយ​ចៃដន្យ។ ​ការ​ផលិត​រឿង​នេះ​មាន​​ការ​​សហការ​​ពី​ដៃគូ​ពី​អង្គការ​សកម្មភាព​សិល្បះ​ខ្មែរ (KAA) សមាគម​វប្បធម៌​កម្ពុជា​អាល្លឺម៉ង់​(KDKG e.V.) អង្គការ​យុវសន្តិភាព(YFPCambodia) និង​ការ​ជួយ​ជ្រោមជ្រែងឧបត្ថម្ភ​​ពី​ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ Smart។

 

ប្រសិន​បើ​ប្រិយមិត្ត​ចង់​ទស្សនា​វីដេអូ​ឃ្លីប​ខ្លី​នេះ អាច​​ចូល​ទៅ​កាន់​គេហទំព័រ
www.turtleclub.asia ឬ Facbook:  www.facebook.com/clubofturtle

 

អត្ថបទ៖ រក្សា