ទ្រាំបត់ជើងតូច ធ្វើឲ្យខូចសុខភាព យ៉ាងធ្ងន់ធ្ងរ

សុខភាព៖ ការបទជើងតូចជារឿង ដែលយើងត្រូវ ធ្វើជាប្រចាំថ្ងៃ ការទ្រាំមិនបត់ជើង តូចក្នុងរយៈពេលយូរ ទម្លាប់នេះអាចបណ្តាលឲ្យ ប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ដោយឆ្លងមេរោគតម្រង់នោម ខូចផ្លោកនោម និងបណ្តាលឲ្យ នោមទាស់ជាដើម នេះបើយោងតាម healthyfoodteam ចុះផ្សាយ។

១. ងាយនឹងខូចផ្លោកនោម
មានកត្តាមួយចំនួន ដែលងាយធ្វើឲ្យ ខូចប្លោកនោមបាន ហើយកត្តាភាគច្រើន បណ្តាលមកពីអាហារ និងភេសជ្ជៈដែលអ្នកទទួលទាន។ ការទ្រាំមិនបត់ជើង តូចក៏អាចធ្វើឲ្យខូចផ្លោកនោមផងដែរ ព្រោះវាបានប៉ះពាល់ ដល់មុខងារនៃសរសៃប្រសាទ នៅក្នុងភ្នាសផ្លោកនោម។ នៅពេលផ្លោកនោមកាន់តែធំឡើង កាន់តែផ្ទុកទឹកនោមច្រើន សរសៃប្រសាទចាប់ផ្តើមធ្វើការខ្លាំង ដែលជាលទ្ធផលធ្វើឲ្យ អ្នកនោមញឹកខុសធម្មតា។ បញ្ហានេះក៏អាចបណ្តាលឲ្យ ឆ្លងមេរោគក្នុង តម្រងនោមផងដែរ។

២. ឆ្លងមេរោគក្នុងតម្រងនោម
បញ្ហាជំងឺខាងលើនេះ បណ្តាលមកពីលោក លោកស្រី ទ្រាំមិនបត់ជើងតូច ញឹកញាប់ហើយវាកើតឡើង ដោយសារបាក់តេរីកើត នៅក្នុងទ្វារនោមចំហរ។ ទ្វារនោមជាបំពង់មួយដែលបញ្ជូនទឹកនោមពី ផ្លោកនោមទៅខាងក្រៅ ដូច្នេះនៅពេលទឹកនោម ត្រូវបានរក្សាទុក នាំឲ្យបាក់តេរីចូល ទៅក្នុងតម្រងនោម ហើយកើនឡើងកាន់តែច្រើន។ ការនោមញឹកញាប់ និងឲ្យបានទៀងទាត់ ជារឿងមួយសំខាន់ ក្នុងការកម្ចាត់បាក់ តេរីចេញពីក្នុងខ្លួន និងការពារពីការលូត លាស់របស់បាក់តេរី។

៣. នោមទាស់
បញ្ហានោមទាស់នេះ ធ្វើឲ្យមនុស្សអសមត្ថភាព មិនអាចបញ្ចេញទឹកនោម អស់ពីក្នុងផ្លោកនោមបាន។ បញ្ហានេះអាចធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ, វាអាចជាជំងឺគំរាម កំហែងដល់អាយុជីវិត ដោយសារការ ឈឺចាប់ច្រើន និងមិនសុខស្រួល។ បញ្ហានោមទាស់រ៉ាំរ៉ៃ អាចមានរយៈពេលយូរ ហើយអាចធ្វើឲ្យកើត មានបញ្ហាផ្សេង ទៀតដូចជា លេចនោម មិនអាចទប់នោមបាន ក៏ដូចជាឆ្លងមេរោគក្នុង តម្រងនោមផងដែរ៕

ទ្រាំបត់ជើងតូច ធ្វើឲ្យខូចសុខភាព យ៉ាងធ្ងន់ធ្ងរ