វិធីសាស្ត្រ មួយចំនួនដ៏ល្អ សម្រាប់អ្នកផឹក

សុខភាព៖ លោក Nguye Duy Thinh ជាអ្នកជំនាញជីវវិទ្យា និងផ្នែកចំនីអាហារ នៃមហាវិទ្យាល័យ ហាណូយ បានលើកឡើងនូវវិធី សាស្ត្រល្អៗមួយចំនួន សម្រាប់សុខភាព ដល់អ្នកដែល ទទួលគ្រឿងស្រវឹងច្រើន ។

ខាងក្រោមនេះ គឺជាអនុសាសន៍មួយចំនួន សម្រាប់អ្នកទទួលទាន គ្រឿងស្រវឹងច្រើន៖

- កុំងូតទឹកភ្លាមៗ បន្ទាប់បីស្រវឹង៖ ព្រោះវាធ្វើឲ្យមានលំហូរនៃ បរិមាណជាតិស្ករដ៏ ច្រើននៅក្នុងរាងកាយ ហេតុនេះការកាត់បន្ថយ បរិមោណនៃជាតិស្ករ ក្នុងឈាមនាំឲ្យមានបញ្ហារំញោច, ការទទួលកំដៅមិនគ្រប់គ្រាន់ អាចធ្វើឲ្យដាច់ សសៃឈាមខួរក្បាល, សសៃឈាមបេះដូង ត្រូវចុះថយ។

- កុំពិសាគ្រឿងស្រវឹង មុនពេលមិន ទាន់ហូបអាហារ៖ នៅពេលឃ្លានបរិមាណ ទឹកអាស៊ីតនៅក្នុង ក្រពះបានកើនឡើង រួមបញ្ចូលទាំងជាតិ អាកុលនៅក្នុង ស្រាបៀរនឹងធ្វើឲ្យអ្នកកាន់តែធ្វើឲ្យក្រពះមិនស្រួល។

- កុំផឹកតែភ្លាមៗក្រោយពី ទទួលទានគ្រឿងស្រវឹង៖ សមាសភាគអាចធ្វើការ ច្រោះជាតិស្រវឹងនៅក្នុង ក្រពះយ៉ាងឆាប់រហ័ស និងបង្កឲ្យមានការ ខូចខាតដល់ ក្រពះថែមទៀត៕

វិធីសាស្ត្រ មួយចំនួនដ៏ល្អ សម្រាប់អ្នកផឹក