ក្រុមឈាមពីរ ដែលបញ្ជាក់ពីសុខភាព និងចរិករបស់មនុស្ស

សុខភាព៖ យោងតាមតាម សារព័ត៌មាន Womenhealth បានចុះផ្សាយឲ្យដឹងថា ក្រុមឈាមរបស់មនុស្សមាន ៤ ក្រុមគឺ A, B, AB និង O, ហើយឈាមដែលយើង ទទួលបានគឺពីឪពុកម្តាយ ហើយឈាមក៏អាច បង្ហាញពីអារម្មណ៍ របស់មនុស្សផងដែរ ។

អ្នកជំនាញផ្នែកសុខភាព បានលើកឡើងពី ប្រភេទឈាមពីរ ដែលមានបញ្ហា និងបញ្ជាក់ពីស្ថានភាព ក្នុងនោះ អ្នកមានក្រុមឈាម A ឆាប់ខឹងនៅពេល កំពុងផឹកស្រា ហើយអ្នក មានក្រុមឈាម B គឺ ហានិភ័យខ្ពស់នៃជំងឺដំបៅ ប៉ុន្តែល្អប្រសើរក្នុង ការរំលាយអាហារ ។

១.ក្រុមឈាម A
ឈាមប្រភេទនេះ គឺមិនមែនជាការល្អ នោះទេសម្រាប់អ្នក ព្រោះវាអាចនឹងមានឱកាស កើនឡើងនៃការកើត ជំងឺមហារីកក្រពះ។ ខណៈដែលពួកគេបាន ឈានទៅដល់វ័យចំណាស់ ពួកគេគួរតែព្យាយ៉ាមធ្វើការ កាត់បន្ថយការទទួលគ្រឿង ស្រវឹងទើបជាការល្អ។ ជាពិសេសទាក់ទង ជាមួយនឹងស្រ្តីមានផ្ទៃពោះ នៅក្នុងអាយុវ័យចំណាស់។ ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមនុស្សទាំងនេះ អ្នកគួរតែធ្វើការពិចារណា ឡើងវិញដោយខ្លួនឯង ជាមួយនឹងការទទួល ទានគ្រឿងស្រវឹង ដើម្បីការពារទៅ ដល់សុខភាពរបស់អ្នក។

២. ក្រុមឈាម B
សម្រាប់ស្រ្តីដែលមាន ឈាមប្រភេទនេះ ពួកគេត្រូវបានភ្ជាប់យ៉ាង ណែនទៅនឹងការវិវត្ត ជាជំងឺបហារីកលំពែង និង កើតឡើងនៃជំងឺវង្វេង និងបាត់បង់ការ ចងចាំនៅពេលវ័យចំណាស់៕

ក្រុមឈាមពីរ ដែលបញ្ជាក់ពីសុខភាព និងចរិករបស់មនុស្ស