ថាម៉េច ! ថើបមាត់គ្នាក៏ ឆ្លងមេរោគដែរ !

សុខភាព៖ ការថើបមាត់ គឺជាវិធីមួយ ដើម្បីបង្ហាញ អារម្មណ៍ស្រលាញ់ ក៏ដូចជា ទាក់ទាញអារម្មណ៍ផ្លូវភេទ ដែលជារឿងសំខាន់ របស់មនុស្សគ្រប់គ្នា។ ប៉ុន្តែអ្នកដឹងទេថា ការថើបមាត់ គឺជាផ្លូវមួយនៃការបង្កបញ្ហា? វាមានបញ្ហាជាច្រើន ដែលអាចបង្កចេញពីការ ថើបមាត់គ្នាដែរជាផ្លូវមួយ អាចចម្លងមេរោគ បានស្រួលបំផុត។

១. ជំងឺមហារីកខួរឆ្អឹង
វាមិនធ្ងន់ធ្ងរខ្លាំងនោះទេ តែវាអាចបង្កឲ្យ មានការឆ្លងមេរោគ Epassteinbarr ដែលអាចបង្កទៅ ដល់មហារីកឆ្អឹងខ្នង ហើយបង្កឱ្យឈាមស ស៊ីឈាមក្រហម ផងដែរ។

២. ជំងឺបេះដូង និងក្រពះ
អាចបង្កឲ្យមានការឆ្លង បាក់តេរី H. pylori ដែលផ្ដល់ឲ្យនូវលទ្ធផលជា មហារីកក្រពះ និងអាចបង្កឲ្យមានជំងឺបេះដូង យ៉ាងធ្ងន់ធ្ងរ។

៣. ជំងឺផ្ដាសាយ
វាគឺជារឿងមួយ ដែលគ្រប់គ្នាដឹងថា ងាយស្រួលណាស់នៅ ក្នុងការចម្លងមេរោគនេះ។ បីមុខនេះ គឺជាជំងឺចំបង ដែលអាចឆ្លងដល់ គូស្នេហាយ៉ាង ងាយនេះហើយ ទើបមនុស្សនៅ អ៊ឺរ៉ុប ភាគច្រើនមានជំងឺនេះ៕

ថាម៉េច ! ថើបមាត់គ្នាក៏ ឆ្លងមេរោគដែរ !