ទូរសព្ទ​ RAM ៦GB ចេញ​ជា​ផ្លូវ​ការ​ រូបរាង​ពីក្រោយ​ដូច​ iPhone 6s ពី​មុខ​ដូច​​ S7 Edge

ក្រុមហ៊ុន​​ទូរសព្ទ​ vivo របស់​ប្រទេស​ចិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​​​ Xplay 5 ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​ដែល​មាន​ RAM ទំហំ​​ដល់​ទៅ​ ៦GB។ ទំហំ​នេះ​អាច​និយាយ​បាន​ថា​​ធំ​ជាង​ RAM មាន​នៅ​លើ​ Laptop មួយ​ចំនួន​ទៅ​ទៀត។

 

ទូរសព្ទ​ RAM ៦GB ចេញ​ជា​ផ្លូវ​ការ​ រូបរាង​ពីក្រោយ​ដូច​ iPhone 6s ពី​មុខ​ដូច​​ S7 Edge

 

ក្រៅ​ពី​មាន​បំពាក់​ RAM ដ៏​ធំ​ Xplay 5 ក៏​មាន​បំពាក់​នូវ​លក្ខណៈសម្បត្តិ​​ពិសេសៗ​ជា​ច្រើន​ទៀត​​​ដូច​ជា​​អេក្រង់​ទំហំ​ ​៥,៣​អ៊ីញ​ កម្រិត​ Quad HD ដោយ​ប្រើ​ប្រាស់​នូវ​កញ្ចក់​​​ AMOLED ​រាង​កោង​ដូច​ជា​ Galaxy S6 Edge និង​ S7 Edge ដែរ។ ​គែម​នៃ​កញ្ចក់​កោង​នេះ​ដែរ​ក៏​អាច​ប្រើ​ប្រាស់​ជា​មុខងារ​ពិសេស​ៗ​មួយ​ចំនួន​ផង​ដែរ។

 

ទូរសព្ទ​ RAM ៦GB ចេញ​ជា​ផ្លូវ​ការ​ រូបរាង​ពីក្រោយ​ដូច​ iPhone 6s ពី​មុខ​ដូច​​ S7 Edge

 

នៅ​ផ្នែក​ខាង​ក្នុង​នៃ​ទូរសព្ទ​មាន​បំពាក់​បន្ទះ​ Chip ស៊េរី​ចុង​ក្រោយ​របស់​ Qualcomm ប្រភេទ​ Snapdragon 820 រួម​ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ UFS 2.0 ដែល​អាច​បំពេញ​ប្រតិបត្តិការ​ផ្ទេរ​/បញ្ចូល​បាន​លឿន។ ក្រុមហ៊ុន​ vivo បាន​អះអាង​ថា​មាន​ប្រើ​នូវ​បច្ចេកវិទ្យា​ liquid cooling system (បញ្ចុះ​កម្ដៅ​ដោយ​ទឹក) ដែល​អាច​ជួយ​រក្សា​សីតុណ្ហភាព​បន្ទះ​ Chip ឲ្យ​ត្រជាក់​បាន។

 

ទូរសព្ទ​ RAM ៦GB ចេញ​ជា​ផ្លូវ​ការ​ រូបរាង​ពីក្រោយ​ដូច​ iPhone 6s ពី​មុខ​ដូច​​ S7 Edge

 

នៅ​ផ្នែក​ខាង​ក្រោយ​ឯ​ណោះ​វិញ​ឃើញ​ថា​មាន​ការ​រចនា​រូបរាង​ស្រដៀង​នឹង​ iPhone 6s ដោយ​មាន​ឆ្នូត​ពណ៌​ស​ពីរ​នៅ​ផ្នែក​ខាង​លើ​ និង​ខាង​ក្រោម។ ផ្នែក​ខាង​ក្រោយ​នេះ​ដែរ​ក៏​មាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ​ ១៦MP អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ​ដោយ​មាន​នូវ​មុខងារ​ពិសេសៗ​​មក​ជា​មួយ​ស្រាប់។ ចំពោះ​​ថ្ម​ទូរសព្ទ​អាច​ផ្ទុក​ថាមពល​បាន​ ៣៦០០​mAh ហើយ​ទូរសព្ទ​នេះ​ក៏​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ផង​ដែរ។

 

ទូរសព្ទ​ RAM ៦GB ចេញ​ជា​ផ្លូវ​ការ​ រូបរាង​ពីក្រោយ​ដូច​ iPhone 6s ពី​មុខ​ដូច​​ S7 Edge
បច្ចុប្បន្ន​នេះ​មាន​​ក្រុមហ៊ុន​ទទួល​ការ​បញ្ជា​ទិញ​ជា​មុន​សម្រាប់​តែ​ម៉ូដែល​ Xplay 5 ប្រភេទ​ RAM ៤GB​ប៉ុណ្ណោះ ដោយ​តម្លៃ​របស់​វា​ប្រមាណ​ ៥៦៥​ដុល្លារ។ ចំណែក​ឯ​ម៉ូដែល​ RAM ៦GB នឹង​​ទទួល​ការ​បញ្ជាទិញ​ជា​មុន​ក្នុង​ពេល​ក៏​ខ្លី​ខាង​មុខ​ ដោយ​តម្លៃ​អាច​មាន​ដល់​ ៦០០​ដុល្លារ៕​​​

 

​​​​​ចុច​អាន៖ Samsung Galaxy S7 edge ​​អាច​ថត​វីដេអូ​ Slow Motion ​បាន​ដល់​ 240fps

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​