អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​វិធី​បញ្ចូល​ទិន្នន័យ​​ក្នុង​​ខួរក្បាល​មនុស្ស​ ដូច​បញ្ចូល​កម្មវិធី​ក្នុង​កុំព្យូទ័រ​

ការ​បញ្ចូល​ទិន្នន័យ​ចូល​ខួរក្បាល​មនុស្ស​​ វា​ហាក់​ដូច​ជា​ការ​ស្រមើ​ស្រមៃ​ ​ដែល​គេ​ធ្លាប់​តែ​ឃើញ​មាន​តែ​ក្នុង​ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​វា​ក្លាយ​ជា​ការ​ពិត​ហើយ។

 

 
ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​​មក​ពី​​ HRL Laboratories សហរដ្ឋ​អាមេរិក បាន​អះអាង​ថា​ពួក​គេ​បាន​រក​ឃើញ​​វិធីសាស្ត្រ​បញ្ចូល​ទិន្នន័យ​ចូល​ខួរក្បាល​មនុស្ស​បាន​ ដូច​ជា​ការ​បញ្ចូល​កម្មវិធី​ក្នុង​កុំព្យូទ័រ​ផង​ដែរ​។​ ពួក​គេ​បាន​ឲ្យ​ដឹក​ថា​ការ​រក​ឃើញ​​​នេះ​វា​មិន​ទាន់​មាន​សមត្ថភាព​ខ្លាំង​ដូច​ទៅ​នឹង​អ្វី​ដែល​មាន​ក្នុង​ភាពយន្ត​នៅ​ឡើយ​ទេ​​ ​តែ​វា​អាច​មាន​សមត្ថភាព​អាច​ជួយ​ឲ្យ​ខួរក្បាល​មនុស្ស​ទទួល​បាន​ទិន្នន័យ​ប្រមាណ​ ៣០%​នៃ​ទិន្នន័យ​សរុប​ដែល​បាន​មក​ការ​បញ្ចូល​តាម​រយៈ​ឧបករណ៍​វិទ្យាសាស្ត្រ។​
 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​វិធី​បញ្ចូល​ទិន្នន័យ​​ក្នុង​​ខួរក្បាល​មនុស្ស​ ដូច​បញ្ចូល​កម្មវិធី​ក្នុង​កុំព្យូទ័រ​
 

ពួក​គេ​បាន​បន្ត​ឲ្យ​ដឹង​ថា​ការ​រក​ឃើញ​នេះ​គឺ​ជា​បច្ចេកទេស​ប្រើ​សម្រាប់​ហ្វឹកហ្វឺន​សមត្ថភាព​ខួរ​ក្បាល​នៃ​អាកាសយានិក​យន្តហោះ​ប្រតិកម្ម​របស់​អាមេរិក ដែល​​តម្រូវ​ឲ្យ​មាន​សមត្ថភាព​ខួរ​ក្បាល​កម្រិត​ខ្ពស់​ជាង​​មនុស្ស​ទូទៅ​។​​បច្ចេកវិទ្យា​ថ្មី​​នេះ​ អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​លើ​គ្រប់​វិស័យ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ៕​
 


 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ telegraph