អ្នក​​ចង់​ទិញ​ 6s ​ប្រហែល​អាច​ប្ដូរ​ចិត្ត​​ក្រោយ​ឃើញ​គុណភាព​ដ៏​អស្ចារ្យ​នៃ​​កាមេរ៉ា​​ Galaxy S7

គណនី​ YouTube ឈ្មោះ​ SuperStaf ដែល​ល្បី​ខាង​បង្កើត​វីដេអូ​ប្រៀប​ធៀប​គុណភាព​កាមេរ៉ា​ទូរសព្ទ​នីមួយៗ​បាន​ត្រឡប់​មក​បង្កើត​វីដេអូ​ថ្មី​មួយ​ ដោយប្រៀប​ធៀប​គុណភាព​កាមេរ៉ា​របស់​ iPhone 6s/6s Plus ជា​មួយ​នឹង​ Galaxy S7។

 

 

លទ្ធផល​នៃ​ការ​ប្រៀប​ធៀប​ដែល​បង្ហាញ​ក្នុង​វីដេអូ​ខាង​លើ​ឃើញ​ថា​​កាមេរ៉ា​​ទំហំ​ ១២MP របស់​ Galaxy S7 បាន​យក​ប្រៀប​លើ​កាមេរ៉ា​ទំហំ​ ១២MP របស់​ iPhone 6s/6s Plus ស្ទើរ​តែ​គ្រប់​​ស្ថានភាព​ថត​​ទៅ​ហើយ។ ចំពោះ​ការ​ថត​វីដេអូ​កាមេរ៉ា​របស់​ S7 អាច​ទប់​លំនឹង​បាន​ល្អ​ជាង​ បើ​ប្រៀប​នឹង​ iPhone 6s ប៉ុន្តែ​បើ​ប្រៀប​នឹង​ 6s Plus វិញ​ឃើញ​ថា​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ។

 

អ្នក​​ចង់​ទិញ​ 6s ​ប្រហែល​អាច​ប្ដូរ​ចិត្ត​​ក្រោយ​ឃើញ​គុណភាព​ដ៏​អស្ចារ្យ​នៃ​​កាមេរ៉ា​​ Galaxy S7

 

ចំពោះ​ការ​ Auto Focus វិញ​ឃើញ​ថា​ Galaxy S7 អាច Focus បាន​យ៉ាង​លឿន​មិន​ថា​លើ​​​វត្ថុ​​ជិត​ ឬ​ឆ្ងាយ​​ឡើយ​ នេះ​ក៏​ដោយ​សារ​វា​មាន​បំពាក់​បច្ចេកវិទ្យា​ Dual Pixel ដែល​មិន​ធ្លាប់​ឃើញ​មាន​លើ​ស្មាតហ្វូន​ណា​មួយ​ពី​មុន​មក។​​ ចំណុច​ដ៏​ពិសេស​មួយ​ទៀត​របស់​ S7 ដែល​អាច​​ផ្ដួល​​ iPhone 6s បាន​នោះ​គឺ​​អាច​ចាប់​យក​រូបភាព​ក្នុង​ស្ថានភាព​​ខ្វះ​ពន្លឺ​បាន​​យ៉ាង​ច្បាស់​ល្អ។

 

គួរ​រំលឹក​ដែរ​ថា​ក្រៅ​ពី​មាន​កាមេរ៉ា​សមត្ថភាព​មិន​ធម្មតា​ហើយ​ទាំង​ Galaxy S7 និង​ S7 Edge ក៏​មាន​នូវ​មុខងារ​ពិសេសៗ​ថ្មីៗ​ជា​ច្រើន​ទៀត​ផង​ដែរ៕
​​​​​​​​​​​
 
​​​​​ចុច​អាន៖ អ្នក​ប្រើ iPhone ល្មម​​អន់​ចិត្ត​ពេល​ឃើញ​មុខងារ​ពិសេស​ទាំង​នេះ​លើ Galaxy S7/S7 Edge

 
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SamMobile​