​ប្រកាស​ចូលកាន់​មុខតំណែង​នាយក​វិទ្យាល័យ អនុវិទ្យាល័យ និង​ដាក់​មន្ត្រី​ចូល​វិវត្តន៍​៤​នាក់​

បន្ទាយមានជ័យ: មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បានប្រកាស​ចូលកាន់​តំណែង ជា​នាយក​វិទ្យាល័យ​កូប ម្នាក់ នាយក​អនុវិទ្យាល័យ​កូន​ត្រី​ម្នាក់ នាយក​អនុវិទ្យាល័យ​សំរោង​ម្នាក់ និង​នាយករង​អនុវិទ្យាល័យ​ឈូក​ម្នាក់ ជំនួស​មន្ត្រី​ចាស់ៗ​ដែល​ចូលនិវត្តន៍ ៤ នាក់​នោះ​។ ពិធី​ប្រកាស​ជា​ផ្លូវការ​នោះ បាន​ប្រព្រឹត្តទៅ កាលពី​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ នៅ​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក ណង វុទ្ធី នាយការិយាល័យ​ធនធានមនុស្ស នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​អាន​អនុក្រឹត្យ ប្រកាស​តែងតាំង​លោក​ម៉ាន់ ពិសិដ្ឋ ជា​នាយក​វិទ្យាល័យ​កូប​, លោក​ចាំ លីម ជា​នាយក​អនុវិទ្យាល័យ​កូន​ត្រី​,  លោក​គឹម ប៊ុន​សុជាតិ ជា​នាយក​អនុវិទ្យាល័យ​សំរោង និង​លោក​អ៊ុច មករា ជា​នាយករង​អនុវិទ្យាល័យ​ឈូក​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រសាសន៍ថាៈ​ការដំឡើង​ឋានន្តរ​ស័​ក្ត​ដល់​មន្ត្រីរាជការ​ទាំង​នេះ គឺ​សំដៅ​លើកកម្ពស់​វិស័យ​អប់រំ ឲ្យ​មានការ​កែទម្រង់ និង​អភិវឌ្ឍន៍​។​

​លោក​ក៏បាន​ផ្តាំផ្ញើ​នាយក នាយករង​ទាំង​៤​នាក់ ដែល​ទើប​ចូលកាន់​តំណែង ត្រូវតែ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច ជា​ដឹកនាំ​គំរូ សម្រាប់​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន វាយតម្លៃ​ការសិក្សា​កែទម្រង់​យុវជន  បណ្តុះបណ្តាល ធនធានមនុស្ស ឲ្យ​កាន់តែ​ចម្រើន ចេះ​សាមគ្គី​ផ្ទៃក្នុង​អង្គភាព​៕V/S