កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែ​កុម្ភៈ ឆ្នាំ២០១៦ ក្រុមហ៊ុន ណេសត្លេ បាននាំមកជូន ប្រជាជនកម្ពុជានូវកម្មវិធី “ស្វែងយល់ពី សុខភាព និងអាហារូបត្ថម្ភណេសត្លេ” ម្តងទៀតហើយ។

កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា
កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា

កម្មវិធីនេះបង្កើតឡើងគឺដើម្បីអោយប្រជាពលរដ្ធទាំងអស់បានយល់ដឹងអំពី អត្ថប្រយោជន៍ក្នុងការរស់នៅ ប្រចាំថ្ងៃដែលប្រកបដោយ អនាម័យ ការបរិភោគអាហារ ដែលផ្តល់នូវអាហារូបត្ថម្ភខ្ពស់ និងអាហារដែលប្រកបដោយសុវត្ថិភាព និងសុខមាលភាព។ ជាមួយគ្នាផងដែរ នៅក្នុងកម្មវិធីនោះ ក៏មានការផ្តល់ជូននូវ ការពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃដោយក្រុមគ្រូពេទ្យជំនាញ ហើយក៏មានការផ្តល់ ជូនពិសេស និងកម្មវិធីសប្បាយៗពីគ្រប់ផលិតផលទាំងអស់ របស់ក្រុមហ៊ុនណេសត្លេ។ យើងក៏មានការ ប្រគុំតន្រ្តី និងការសម្តែងដែល នាំមកជូននូវភាពសប្បាយរីករាយ ក៏ដូចជាមានការចាប់រង្វាន់ ជាច្រើនដល់អតិថិជនផងដែរ។ ក្រុមហ៊ុន ណេសត្លេ ប្រឹងប្រែងយ៉ាងស្វាហាប់ក្នុង ការផ្សព្វផ្សាយ អំពីចំនេះដឹងទាក់ទងពីសុខភាព តាមរយៈសកម្មភាពផ្សេងៗ ដែលនឹងផ្តល់អត្ថប្រយោជន៏ជាច្រើនដល់សហគមន៏។

កម្មវិធីនេះត្រូវបានចាប់ផ្តើមប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅក្នុងទីរូមខេត្ត កំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ តារាចម្រៀងជាច្រើនរូប និងមានការដាក់បង្ហាញ ផលិតផលជាច្រើនមុខផងដែរ។ កម្មវីធីរបស់ក្រុមហ៊ុន ណេសត្លេ  “ស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ” នេះត្រូវបានកត់ សម្គាល់ថាមានការចូលរួមពីផលិតផលជា ច្រើនដូចជា ណេសកាហ្វេ ទឹកស៊ីអ៊ីវ និងទឹកប្រេងខ្យង ម៉េកគី ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ភេសជ្ជៈម៉ៃឡូ និងទឹកដោះគោម៉្សៅ Lactogen។ កម្មវិធីស្វែងយល់ពីសុខភាព និង​អាហារូបត្ថម្ភ Nestle ក៏មានការចូលរួមពីសំណាក់កំពូល តារាចម្រៀង លោកឆន​ សុវណ្ណារាជ លោក ហ្សូណូ និង លោក សៅ ឧត្តម ហើយកម្មវិធីនេះនឹងធ្វើដំណើរទៅកាន់ ខេត្តក្រុងចំនួន១០ ក្នុងប្រទេសកម្ពុជាដែលរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កណ្តាល កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងពោធិ៏សាត់ ។ 

ក្រុមហ៊ុន ណេសត្លេ  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមទស្សនា និងគាំទ្រ ពីសហគមន៏ដែលយើងបានទៅ ដល់ និងកំពុងបន្តឆ្ពោះទៅ។ ជាពិសេស សូមធ្វើការកោតសរសើរ យ៉ាងក្រៃលែងចំពោះការជួយ និងគាំទ្រពី សំណាក់អាជ្ញាធរដែនដី ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនេះ សូមទំនាក់ទំនងទូរស័ព្ទលេខ 098 47 47 89

កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា
កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា

កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា
កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា
កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា
កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា
កម្មវិធីស្វែងយល់ពីសុខភាព និងអាហារូបត្ថម្ភណេសត្លេ នៅក្នុងប្រទេសកម្ពុជា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត