យុវជនបឹងកេត ត្រូវការឈ្នះស្វាយរៀង ទើបមានសង្ឃឹម ប្រជែងកៅអីលេង League-II

ភ្នំពេញ៖ ក្រុមបាល់ទាត់ យុវជនបឹងកេត នឹងត្រូវជួបប្រកួតជើងទី១ ជាមួយក្រុម ខេត្តស្វាយរៀង ក្នុងវគ្គជម្រុះពានរង្វាន់ Hun Sen Cup លើកទី១០ ពូលB នៅលើទឹកដីរបស់ខ្លួន នារសៀលថ្ងៃទី០២ ខែមីនានេះ ដើម្បីប្រជែងយក ៣ពិន្ទុរៀងៗខ្លួន ហើយក៏ដើម្បីស្វែងរក សិទ្ធិបានឡើងទៅប្រកួត លីកលំដាប់ទី២ ឬ League-II ផងដែរ ។

ការប្រកួតជម្រុះនេះ បានឆ្លងផុត ២សប្ដាហ៍ទៅហើយ ដោយជាលទ្ធផល ក្រុមខេត្តស្វាយរៀង បានឈរកំពូល តារាងជាមួយនឹង ៦ពិន្ទុ បន្ទាប់ពីយកឈ្នះ ២ប្រកួតជាប់គ្នា រីឯក្រុមយុវជនបឹងកេត បានឈរចំណាត់ថ្នាក់លេខ២ ដោយមាន ៣ពិន្ទុក្នុងដៃប៉ុណ្ណោះ ព្រោះក្រុមនេះបានបរាជ័យ ក្រោមថ្វីជើង ក្រុមខេត្តព្រៃវែង កាលពីសប្ដាហ៍មុន ។

អាស្រ័យហេតុនេះ ជំនួបថ្ងៃនេះក្រុមយុវជនបឹងកេត គឺចាំបាច់ត្រូវការយកឈ្នះ ក្រុមភ្ញៀវខេត្តស្វាយរៀងឲ្យបាន ទើបមានសង្ឃឹមអាចឡើង ទៅប្រកួតជុំបន្ដនៃពាន Hun Sen Cup បាន ក៏ដូចជាអាចប្រជែង កៅអីឡើងទៅលេង League-II ផងដែរ ព្រោះក្រុមជាប់លេខ១ ក្នុងពូលទើបមាន សិទ្ធិឡើងទៅលេង League-II ។

ក្នុងពូលB ដដែលក្រុមខេត្តព្រៃវែង ក៏ត្រូវប្រកួតជាមួយ ក្រុមខេត្តត្បូងឃ្មុំ ក្នុងថ្ងៃនេះដែរ ។ ក្រុមខេត្តព្រៃវែង មាន ៣ពិន្ទុក្នុងថៃ បន្ទាប់ពីប្រកួត ២លើក ឈ្នះម្ដង និងចាញ់ម្ដង រីឯក្រុមខេត្តត្បូងឃ្មុំ មិនទាន់ស្គាល់ ពាក្យឈ្នះនោះទេ ប៉ុន្ដែយ៉ាងណាព្រៃវែង នៅមានសង្ឃឹមច្រើនក្នុង ការប្រកួតកៅអីវគ្គបន្ដ ក្រោយវាយបយកឈ្នះ ក្រុមយុវជនបឹងកេត ស្ទើរមិនគួរឲ្យជឿ កាលពីសប្ដាហ៍មុនខ ។

សម្រាប់កម្មវិធី ប្រកួតជម្រុះពាន Hun Sen Cup ក្នុងថ្ងៃនេះក៏មាន ៤ប្រកួតផ្សេងទៀតផងដែរ ក្នុងនោះមានពូលA ក្រុមខេត្តកំពង់ស្ពឺ ត្រូវជួបក្រុមខេត្តកណ្ដាល, ពូលC ក្រុមខេត្តសៀមរាប ត្រូវបើកទ្វាទទួល ក្រុមខេត្តឧត្តរមានជ័យ និងក្រុមអាវុធហត្ថខេត្តកំពង់ធំ ត្រូវជួបខេត្តព្រះវិហារ នៅលើទឹកដីខ្លួន ។ រីឯពូលD មាន ១ប្រកួត គឺក្រុមខេត្តប៉ៃលិន ទៅលេងទឹកដីក្រុម ម្ចាស់ផ្ទះខេត្តបាត់ដំបង ៕

យុវជនបឹងកេត ត្រូវការឈ្នះស្វាយរៀង ទើបមានសង្ឃឹម ប្រជែងកៅអីលេង League-II

យុវជនបឹងកេត ត្រូវការឈ្នះស្វាយរៀង ទើបមានសង្ឃឹម ប្រជែងកៅអីលេង League-II