គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​

6 Videos

​ស៊ឹម ថៃ​ណា បាន​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ទស្សនិកជន​ជាច្រើន​បានគិត​ថា នាង​បាន​រៀបការ​និង​បញ្ចប់ជីវិត​សិល្បៈ​ទៅហើយ ទើបតែ​ប៉ុន្មាន​ខែ​នេះ​ប៉ុណ្ណោះ នាង​បាន វិលត្រឡប់​មកកាន់​ជីវិត​សិល្បៈ​វិញ​ជាមួយនិង​បទ​ចម្រៀង​ថ្មី​និង​ស្តាយ​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ ស្របពេល​ដែល​នាង​វិលត្រឡប់​មកវិញ​នេះ ស្រាប់តែ​បែកធ្លាយ​ពត៌មាន​ថា គូស្នេហ៍​របស់ ស៊ឹម ថៃ​ណា គឺជា​តន្ត្រីករ​នៅក្នុង​ក្លឹប​កំសាន្ត​មួយ ដែល​នាង​ច្រៀង​នៅ​ទីនោះ​ជាមួយគ្នា​ថែម​ទៀតផង ។ បុរស​ដែល​នៅក្នុង​រូបភាព​នេះ ត្រូវបាន​អ្នកសិល្បៈ​ជាច្រើន​និយាយថា គឺជា​គូស្នេហ៍​របស់ ស៊ឹម ថៃ​ណា​យ៉ាងពិត​ប្រាកដ ។

គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​

M88

​ស៊ឹម ថៃ​ណា គឺជា​តារាចម្រៀង​មួយរូប ដែលមាន​រូប​សម្រស់​ស្រស់ស្អាត ហើយ​កន្លងមក នាង​តែងតែ​បង្ហាញ​នូវ​ភាព​សិច​ស៊ី​របស់ខ្លួន តាមរយៈ​ការ​ស្លៀកពាក់​បញ្ចេញ​ដើមទ្រូង​ទ្រលុកទ្រលន់​គួរ​ឲ្យ​ទាក់ទាញ​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជីវិត​សិល្បៈ​របស់​នាង មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ទើបតែ​ចុង​ក្រោយនេះ នាង​បាន​វិលត្រឡប់​ចូលទៅ​ច្រៀង ឲ្យ​ផលិតកម្ម M វិញ ធ្វើ​ឲ្យ​សន្ទុះ​នៃ​ការគាំទ្រ​នាង មានការ​កើនឡើង​វិញ ជាមួយនិង​បទ​ចម្រៀង​ថ្មី ស្តាយ​ស្លៀកពាក់​និង​តុបតែង​ខ្លួន​ក៏​ប្លែក ជាពិសេស​នាង​ចាប់ផ្តើម​វាយលុក​ទីផ្សារ​ខ្លាំង​បំផុត ជាក់ស្តែង​រាល់ថ្ងៃ​ចុង​សប្តាហ៍ នាង​ត្រូវ​ចេញ​សម្តែង​នៅតាម​ខេត្ត​ក៏ដូចជា​តាម​ឆាក​ប្រគុំ​តន្ត្រី​នានា​ផងដែ​ឬ ។

គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​

​ក្រឡេក​មក​មើល​រឿងរ៉ាវ​ជីវិត​ស្នេហា​របស់ ស៊ឹម ថៃ​ណា វិញ​គឺ​នាង​បាន​ព្យាយាម​លាក់បាំង​មិន​បង្ហើប ប្រាប់​ឲ្យ​ទស្សនិកជន​និង​មិត្តភក្តិ​បានដឹង​លឺ​ឡើយ ទោះបីជា​នាង​កំពុង​សាង​ស្នេហ៍​ជាមួយ​បុរស​វ័យក្មេង​រូប សង្ហារ​និង​ជា​អ្នក​លេងភ្លេង​នៅក្នុង​ក្លឹប​កំសាន្ត​ជាមួយគ្នា​ក្តី ។

គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​

​បើតាម​ប្រភព​ពត៌មាន​ពី​អ្នក​ស្គាល់គ្នា​ជាមួយ ស៊ឹម ថៃ​ណា បាន​បង្ហើប​ប្រាប់ថា ស៊ឹម ថៃ​ណា បាន​សាង​ស្នេហ៍​ជាមួយ​តន្ត្រីករ​ម្នាក់​ជា​យូរ​មកហើយ មានតែ​អ្នក​ស្និទ្ធស្នាល​និង​ធ្វើការ​ជាមួយ​នាង​តែប៉ុណ្ណោះ ទើបបាន​ដឹង​អំពី​រឿងនេះ តែ ស៊ឹម ថៃ​ណា មិន​ចង់​ប្រកាសប្រាប់​ឲ្យ​គេឯង​បានដឹង​លឹ​ឡើយ ។​អ្នក​ទាំងពីរ​តែងតែ​ចំណាយ​ពេលវេលា​ជាមួយគ្នា និង​ធ្វើការ​រួមគ្នា ប៉ុន្តែ​ពួកគេ​ទាំងពីរ​មិនមាន​គម្រោង​រៀបការ​និង​គ្នាន​នោះទេ ៕ អា​លី​ណា

គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​គូស្នេហ៍ ស៊ឹម ថៃ​ណា ជា​អ្នក​លេងភ្លេង​