ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មីនា ២០១៦ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង​​​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​​ចោម​​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​យុវជន​ម្នាក់​បាន​ចង​.​ក​សម្លាប់​ ដោយ​មិនដឹង​មូលហេតុ ក្នុង​នោះ​ជន​រង​គ្រោះ​បាន​ទុក​លិខិត​សរសេរ​ដៃ​យ៉ាង​ខ្លី​មួយ​នៅ​ក្បែរ​ខ្លួន​ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ចាន់ សុខ​ហួរ អាយុ​១៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ភេ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​​ក្នុង​​កន្លែង​កើតហេតុ​ខាងលើ ជាមួយ​ស្ត្រី​ម្នាក់​ដែល​អះអាង​ ម្តង​ថាជា​មីង ម្តង​ថា​ជា​ម្តាយ ដោយ​សមត្ថ​​កិច្ច​កំពុង​សាកសួរ​ស្ត្រីនោះយ៉ាងចិត្តទុកដាក់​ ។

ប្រភព​​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​យុវជន​រង​គ្រោះ ​គឺ​តែង​តែ​ទៅ​ដេកចាំ​តូប​ឱ្យ​ស្ត្រី​ខាងលើ តែ​មិនដឹង​យ៉ាងម៉េចនៅ​ថ្ងៃ​កើតហេតុ បាន​ត្រឡប់​​ទៅ​ដេក​ផ្ទះវិញ​ ។ លុះ​ព្រឹក​ឡើងទើប​មានការ​ភ្ញាក់ផ្អើល​ថា យុវជន​នោះ​បាន​ចង​.​ក​ស្លាប់​ទៅ​ហើយ ដោយគេ​ឃើញ​លិខិត​បណ្តាំ​យ៉ាង​ខ្លី​នៅ​ក្បែរខ្លួន ។