ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ «CNRP» លោក​យ៉ែ​ម ប៉ុ​ញ្ញ​រិ​ទ្ធ បាន​មាន​ប្រសាសន៍​ថា ការ​បែកធ្លាយ​ខ្សែ​អាត់​​សំលេង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​ករណី​លោក​កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​​គេ​ឮ​ឆ្លើយឆ្លង​ជាមួយ​ស្រី​ស្នេហ៍ ហើយ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ល្បីរ​ន្ធឺ​កាលពី​ថ្ងៃ​ម្សិលមិញ​នោះ គឺជា​ករណី​ដដែល​ៗ ។

បើ​តាម​លោក​យ៉ែ​ម ប៉ុ​ញ្ញ​រិ​ទ្ធ ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់អារម្មណ៍​ជាមួយនឹង​ខ្សែអាត់​សំឡេង​នេះ​ទេ ។ គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៦ រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ និង​ស្នេហា​អាថ៌​កំបាំង​របស់​លោក កឹ​ម សុខា ត្រូវ​បាន​បើក​កកាយ​ពេញ​បណ្តាញ​សង្គម Facebook ដែល​មានឈ្មោះ​ថា Mon Srey ដោយ​បង្ហាញ​ពី​សំឡេង​លោក កឹ​ម សុខា អនុប្រធាន​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទូរស័ព្ទ​ទៅ​ស្រី​ម្នាក់​ឈ្មោះ​ស្រី​មុំ ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល កញ្ញា​ធី សុវណ្ណ​ថា ត្រូវ​បាន​ប្រភព​ពី​មន្ត្រី​តុលាការ​បង្ហើប​ឱ្យ​ដឹង​ថា កញ្ញា​បាន​ដាក់​ពាក្យបណ្តឹង​រួច​រាល់​ហើយ មក​កាន់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ខ្សែអាត់​សំឡេង​ដែរ ។