(Video Highlights) ​​កីឡាករ Craig Gardner ផ្តល់​ការ​ខកចិត្ត​ដល់ Leicester ខណៈ Chelsea ឡើង​ឈរ​លេខ​៨

ការ​ស៊ុត​បាល់​ពិន័យពីចម្ងាយ​របស់​​កីឡាករ Craig Gardner បាន​រា​រាំង​មិន​ឲ្យ​ក្រុម Leicester City នាំមុខ​ចំនួន​៥​ពិន្ទុ​ដាច់​នៅលើកំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ខណៈ​ដែលក្រុម West Bromwich Albion បាន​ធ្វើ​ឲ្យ​ក្រុមកំពុង​នាំមុខ​មួយនេះ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ២-២ កាលពី​ថ្ងៃ​អង្គារ​។ ក្

leicester-gardnerក្រោយពី​កីឡាករ Salomon Rondon បាន​ជួយ​ឲ្យ​ក្រុម West Brom មាន​គ្រាប់​បាល់​នាំមុខមុន ក្រុម Leicester បាន​ធ្វើការ​វាយ​បក​វិញ​តាម​រយៈ​គ្រាប់​បាល់​ពី​សំណាក់​កីឡាករ Danny Drinkwater និង Andy King មុន​នឹង Gardner ជួយ​ឲ្យ​ក្រុម​​ភ្ញៀវ​ទទួល​បាន​មួយ​ពិន្ទុ​តាម​រយៈការ​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​នៅ​ជ្រុង​ម្ខាង​នៅ​នាទី ទី​៥០​។ Tottenham Hotspur អាច​នឹង​ឡើង​​ឈរ​ពីលើក្រុម Leicester តាម​រយៈ​ការ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​ ប្រសិន​បើ​ពួក​គេ​ផ្តួល​ក្រុម West Ham United នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ដែល Arsenal នឹង​ដេញ​តាមពីក្រោយ​ត្រឹម​តែ​៣​ពិន្ទុ​គត់ ប្រសិន​បើ​ពួក​គេយក​ឈ្នះលើក្រុម Swansea City​។ លោក Claudio Ranieri អ្នក​ចាត់​ការ​ទូទៅ​របស់ Leicester បានប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «យើង​បាន​បង្កើត​ឲ្យ​មាន​ឱកាស​​​ជាច្រើន ប៉ុន្តែ បាល់​​មិន​ចង់​ចូល​ទៅ​ខាង​ក្នុង​​ទី​​។ នេះ​គឺ​ជា​បាល់​ទាត់​។ ប៉ុន្តែ ខ្ញុំ​មានការ​រីក​រាយ​ជាង​មុន ក្រោយ​ពីការ​ប្រកួត​ជា​មួយ​នឹង​ក្រុម Norwich​។ នៅ​​រាត្រីនេះ យើង​លេង​បាន​ល្អ​ប្រសើរ​ជាង​មុន​។ យើង​​ជឿ​ជាក់​ទៅ​លើខ្លួន​យើង ហើយ​យើង​​នឹង​បន្ត​ធ្វើការ​ប្រយុទ្ធ​។ រាល់​ការ​ប្រកួត​ទាំង​អស់ពិត​ជា​សំខាន់​សម្រាប់​យើង​»​។

ស្រប​ពេល​ជា​មួយ​គ្នានេះ Chelsea បាន​បន្ត​កំណត់ត្រា​នៃ​ការ​មិន​ស្គាល់​ចាញ់​របស់​គេ​ក្នុង​ការ​ប្រកួត​លីក​រហូត​ដល់​ទៅ​១២​ប្រកួត ក្រោយ​ពី​ទទួល​បាន​ជ័យ​ជម្នះ ២-១ នៅ​លើ​ទឹក​ដីក្រុម Norwich City ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ឡើង​ទៅ​ឈរក្នុង​ចំណាត់​ថ្នាក់​លេខ​៨​ជា​បណ្តោះ​អាសន្ន ពោល​គឺ​៥​​ពិន្ទុ​ពី​ក្រោយ​ក្រុម​ឈ្នះកៅ​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia