ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​២០១៦ ឬ MWC 2016 គេ​ឃើញ​ថា មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន​ពីរ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ខ្លួន ។ ក្រុមហ៊ុន​ពីរ​នោះ​គឺ​ក្រុម​ហ៊ុន Samsung និង​ក្រុមហ៊ុន LG ។ ក្រុមហ៊ុន Samsung បាន​បញ្ចេញ Galaxy S7 ខណៈ​ក្រុមហ៊ុន LG បាន​បញ្ចេញ G5 ។ ផលិតផល​ទាំង​២​នេះ​ត្រៀម​ប្រកួតប្រជែង​គ្នា​ដោយ​ក្រុមហ៊ុន នីមួយ​ៗ​រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ច្រើន ។

ទោះជា​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ប្រៀបធៀប​សមត្ថភាព​រវាង​ផលិតផល​ទាំង​ពីរ​គេ​រក​ឃើញ​ថា ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន LG គឺ G5 ខ្លាំង​ជាង Galaxy S7 ពោល​គឺ​វា​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម QuickCharge កម្រិត ៣.០ ខណៈ​ពេល​ដែល​ផលិតផល​របស់​ក្រុមហ៊ុន Samsung គាំទ្រ​តែ​កម្រិត​២.០​ប៉ុណ្ណោះ ។  QuickCharge 3.0 មាន​ថាមពល​ខ្លាំង​ជាង 2.0 ដល់​ទៅ​៤៥​ភាគរយ ពោល​គឺ​ធ្វើ​ឱ្យ​ទូរស័ព្ទ​សាក​ថ្ម​ឆាប់​ពេញ ៕