Bale ចូល​ហ្វឹកហាត់​បាន​វិញ​ ​ក្រោយ​របួស​ជិត​២​ខែ

Gareth Bale បាន​ត្រឡប់​ចូល​​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​វិញ មុន​ពេល Real Madrid ប៉ះ​ក្រុម Levante នៅ​ក្របខ័ណ្ឌ La Liga យប់​នេះ ប៉ុន្តែ​មិន​ទាន់​អាច​ចូល​លេង​បាន​នោះ​ទេ។

 

Bale ចូល​ហ្វឹកហាត់​បាន​វិញ​ ​ក្រោយ​របួស​ជិត​២​ខែ

 

កីឡាករ​ជំនាញ​ជើង​ឆ្វេង បាត់​មុខ​ពី​ទីលាន​ប្រកួត​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ​ដោយសារ​របួស​កំភួន​ជើង។ អវត្តមាន របស់ Bale ប្រមាណ​៧ប្រកួត​បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Zinedine Zidane ឃ្លាត​ដាច់​ឆ្ងាយ​ពីក្រុម​កំពូល តារាង Barcelona រហូត​១២​ពិន្ទុ។

 

យ៉ាង​ណា​ក៏​ដោយ​ការ​ត្រឡប់​មក​ហ្វឹកហាត់​របស់​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​វេល គឺ​នៅ​មិន​ទាន់​បាន​១០០ភាគ​រយ នៅ​ឡើយ​ទេ ដោយ​រំពឹង​ថា​នឹង​អាច​ចូល​លេង​វិញ​ ក្នុង​ប្រកួត​វគ្គ​១៦ក្រុម​ចុងក្រោយ ​ជើង​ទី២ ដែល Real ត្រូវ​ប៉ះ​ក្រុម​អ៊ីតាលី Roma។

 

Bale រក​បាន​១៤​គ្រាប់​ក្នុង​១៧ ប្រកួត​នៅ​រដូវ​កាល​នេះ ស្រប​ពេល​មិត្ត​រួម​ក្រុម​កំពុង​រង់ចាំ​រូបគេ​ត្រឡប់​មក​ជួយ Real Madrid ដែល​កំពុង​ធ្លាក់​ទម្រង់​លេង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ៕

 

ចុចអាន៖ Bale ​ថា​តែង​ជឿជាក់​ខ្លួន​ឯង តែ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​សំណាង​ដែរ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail