ហែម​ថុន វិទិនី ​និយាយ​ពី​ផល​ប្រយោជន៍​នៃ​ការ​ហែល​ទឹក

កីឡា​ការិនី​ ហែម​ថុន វិទិនី ​បាន​និយាយ​ថា​ហែល​ទឹក​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​សុខភាព ​មិន​ចាញ់​កីឡាករ​ផ្សេង​ៗ​នោះ​ទេ ដោយ​វា​អាច​ធ្វើ​ឱ្យ​រាង​ស្អាត សុខភាព​ល្អ​មិន​ងាយ​ចាញ់​ជំងឺ​ឡើយ។

 

ហែម​ថុន វិទិនី ​និយាយ​ពី​ផល​ប្រយោជន៍​នៃ​ការ​ហែល​ទឹក

 

“តាម​ពិត​ទៅ​ហែល​ទឹក​ក៏​បែកញើស​ដូច លេង​កីឡា​ផ្សេង​ៗ​ដែរ គ្រាន់តែ​យើង​មើល​មិន​ដឹង​ព្រោះ​នៅ​ក្នុង​ទឹក។ សម្រាប់ខ្ញុំ​ហែល​ទឹក មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព វា​អាច​ធ្វើ​ឱ្យ​យើង​មាន​រាង​ស្អាត មិន​ងាយ​ឆាប់​ឈឺ​អ្វី​នោះ​ទេ។ និយាយ​ទៅ​វា​មាន​ប្រយោជន៍​ច្រើន ​ទាំង​បុរស​និង​នារី”។ សម្ដី ​កីឡា​ការិនី ហែម​ថុន វិទិនី។

 

សង្សារ​របស់​កីឡាករ ចាន់ វឌ្ឍនាកា ​ខាង​លើ​បាន​បង្ហើប​ទៀត​ថា​ដើម្បី​ឱ្យ​ក្លាយ​ជា​អ្នក​ហែល​ទឹក​ពូកែ​ម្នាក់ ​ត្រូវ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ជាមួយ​និង​ស្មារតី​ម៉ឺងម៉ាត់ ព្យាយាម​ហ្វឹកហាត់​ឱ្យ​ខ្លាំង​ទៅ​តាម​ស្ដង់ដា​មួយ​ដែល​សម​ស្រប​ទៅ​នឹង​កម្លាំង​របស់​កីឡាករ​ម្នាក់​ៗ។

 

បច្ចុប្បន្ន វិទិនី ​កំពុង​តែ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​កម្មវិធី​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រេស៊ីល៕

 

ហែម​ថុន វិទិនី ​និយាយ​ពី​ផល​ប្រយោជន៍​នៃ​ការ​ហែល​ទឹក

 

អត្ថបទ៖ មុន្នី រម្យ