ទោះ​មាន Hummer និង Lexus RX 300 តែ ចឺម ​ថា នោះមិន​មែន​រថយន្ត​ក្នុង​ក្ដី​ស្រមៃ

ថ្មីៗ​នេះ​នាយ ចឺម​ ទើប​តែ​បង្អួត​រថយន្ត​ Hummer ដែល​មាន​តម្លៃ​ប្រមាណ​ជាង​ ៣ម៉ឺន ដុល្លារ និង​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ប៉ុន្តែ​នាយ ចឺម បាន​ថ្លែង​មក​កាន់ Sabay ថា Hummer នោះ មិន​មែន​ជា​រថយន្ត​ក្នុង​ក្ដី​សុបិន​ពិត​ប្រាកដ​របស់​​​​​ខ្លួន​នោះ​ទេ។

 

 

ទោះ​មាន Hummer និង Lexus RX 300 តែ ចឺម ​ថា នោះមិន​មែន​រថយន្ត​ក្នុង​ក្ដី​ស្រមៃ

 

 

“តាម​ពិត​ទៅ​បង Hummer វា​ជា​ក្ដី​សុបិន​មួយ តែ​ក្ដី​សុបិន​ពិត​ប្រាកដ​គឺ Lexus LX570 ទៅ​វិញ​នោះ​ទេ​” នាយ​ ចឺម​លើក​ឡើង​។ តារា​កំប្លែង​វ័យ​ក្មេង​រូប​នេះ ប្រាប់​បន្ថែម​ថា “​​ធម្មតា​ទេ​បង​ការ​ចង់​បាន​វា​ចេះ​តែ​មាន​ហើយ​​ ដូច Hummer ហ្នឹង​អញ្ចឹង ខ្ញុំ​ចង់​បាន​វា​ពេល​ឃើញ​គេ​ជិះ​វា​ពេល​ចេញ​ដំបូង​ៗ ចំណែក​ឯ Lexus LX570 ដែល​ជា​រថយន្ត​ក្នុង​ក្ដី​សុបិន​ពិត​ប្រាកដ​របស់​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​គង់​មាន​ថ្ងៃ​មួយ​​ខ្ញុំ​នឹង​អាច​ធ្វើ​ជា​ម្ចាស់​វា​​ជា​មិន​ខាន”។

 

 

ទោះ​មាន Hummer និង Lexus RX 300 តែ ចឺម ​ថា នោះមិន​មែន​រថយន្ត​ក្នុង​ក្ដី​ស្រមៃ

 

 

នាយ ចឺម ដែល​តារា​កំប្លែង ក៏​ដូច​ជា​តារា​ចម្រៀង​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត កំពង់ស្ពឺ បាន​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​ ២០១០​ មក​ម្ល៉េះ។ ក្រោយ​ក្ដោប​បាន​ប្រជាប្រិយភាព​ទាំង​ផ្នែក​កំប្លែង សម្ដែង និង​ចម្រៀង ចឺម ទម្លាយ​ឲ្យ​ដឹង​ថា រូប​គេ​អាច​រក​ចំណូល​បាន​ប្រមាណ ១០០០០ដុល្លារ ក្នុង​មួយ​ខែ។

 

មក​ទល់​សព្វ​ថ្ងៃ​ តារា​កំប្លែង​មក​ពី​ខេត្ត​កំពង់ស្ពឺ​ខាង​លើ បាន​ធ្វើ​ជា​ម្ចាស់​រថយន្ត​ពីរ​គ្រឿង​ហើយ រថយន្ត​ទី​មួយ​គឺ Lexus RX 300 និង Hummer ដែល​លោក​កំពុង​ជិះ​សព្វ​ថ្ងៃ និង​បង្ហាញ​ចេញ​ថ្មី​ៗ​នេះ៕

 

អត្ថបទ៖ SAMEDY​