លោកជៀងអំ៖ នារីមិនអាចខ្វះបាន ក្នុងការដើរតួនាទី ដឹកនាំ ក្នុងសង្គមជាតិ គឺស្មើរភាព និងបុរស់ដែរ

ស្វាយរៀង៖ លោកជៀងអំបានទ្បើងថា នារីគឺមានតួនាទីសំខាន់ណាស់ ក្នុងការដឹកនាំ សង្គមជាតិ គឺមានសិទ្ធស្មើរ និងប្រុសដែរ ដូច្នេះសូមឲ្យ ថ្នាក់ដឹកនាំ បេក្ខភាពជានារី គ្រប់ស្ថាបណ្ណ័ គ្រប់អង្គភាព កំពុងបម្រើការងារ នៅក្នុងសង្គម  ត្រូវតែបន្ដបង្កើន សមត្ថភាព ដើម្បីចូលរួម អភិវឌ្ឍន៍សង្គមជាតិ  ព្រោះនារីជាឆ្នឹងខ្នង សេដ្ឋកិច្ចដ៍សំខាន់ មិនអាចខ្វះបាន  ដោយហេតុថា រាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិឲ្យនារី ចូលរួមជាកំលំាងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សា ហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ជៀងអំ បានបញ្ជាក់បែបនេះខណៈ ដែលលោកជំទាវ ចូលរួមក្នុង ពិធីអបអរសាទរ ខួបលើទី១០៥ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០១៦ ក្រោមប្រធានបទ (វិនិយោគលើសមភាព យេនឌ័រដើម្បី កិច្ចអភិវឌ្យន៍ ប្រកបដោយចីរភាព) កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ក្នុងសាលប្រជុំ សណ្ឋាគារទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលមានស្ត្រីចូលរួម ប្រមាណជាង៦០០នាក់។   

លោកជៀងអំបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នង សេដ្ឋកិច្ច របស់ប្រទេសជាតិ។  ជាមួយនេះសម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគាំទ្រ  និងលើកកម្ពស់តួនា ទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបាន ចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូង ពេជ្រ  ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ។        

លោកជៀងអំបានបន្តថា៖ កន្លងមកក៍ដូចបច្ចុប្បន្ន សម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន និងសម្តេច កិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្តេចតែងតែ ផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា  ឲ្យមានតម្លៃ និងមានលទ្ធភាព បំពេញភារកិច្ច របស់ខ្លួនប្រកបដោយ ប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ក៏បានលើកទ្បើងអំពី វិសយ័វិនិយោគ នៅខេត្តស្វាយរៀង ដែលធ្វើអោយនារី មានការងារធ្វើ ប្រមាណជិត៤ម៉ឺននាក់ អាចកាត់បន្ថយភាពក្រីក្រ បានមួយកំរិត។ ពិធីបន្ទាប់ក៏មានជូននូវ វត្ថុអនុស្សាវរីយ ដល់អ្នកចូលរួមផងដែរ។

លោកជៀងអំ៖ នារីមិនអាចខ្វះបាន ក្នុងការដើរតួនាទី ដឹកនាំ ក្នុងសង្គមជាតិ គឺស្មើរភាព និងបុរស់ដែរ

លោកជៀងអំ៖ នារីមិនអាចខ្វះបាន ក្នុងការដើរតួនាទី ដឹកនាំ ក្នុងសង្គមជាតិ គឺស្មើរភាព និងបុរស់ដែរ

លោកជៀងអំ៖ នារីមិនអាចខ្វះបាន ក្នុងការដើរតួនាទី ដឹកនាំ ក្នុងសង្គមជាតិ គឺស្មើរភាព និងបុរស់ដែរ