ស្វីសប្តេជ្ញាចិត្ត ជំរុញឲ្យអ្នក វិនិយោគ ខ្លួនមកបណ្តាក់ ទុននៅកម្ពុជា

ភ្នំពេញ៖ លោក  Ivo Sieber ឯកអគ្គរដ្ឋ ទូតស្វីស ប្រចាំព្រះរាជាណាចក្រ កម្ពុជា បានប្តេជ្ញាចិត្តយ៉ាង មុតមាំថា នឹងជំរុញលើកទឹកចិត្ត ឲ្យមានការវិនិយោគ បន្ថែមពីស្វីស មកកាន់ ប្រទេស កម្ពុជា ដើម្បីពង្រឹង ទំនាក់ទំនង រវាងប្រទេសទាំងពីរបន្ថែមទៀត។

ការអះអាងរបស់លោកនេះ បានធ្វើឡើងនៅក្នុង កិច្ចពិភាក្សាការងារ នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦  ជាមួយលោកទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម។

យោងតាម  Facebook របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ មីនា នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីកិច្ច ខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល កម្ពុជា ព្រមទាំង កំណែ ទម្រង់និងសកម្មភាពថ្មីៗ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងការវិនិយោគ។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យ ឯកអគ្គរដ្ឋទូត ជួយគាំទ្រ ដល់កម្មវិធី កសាងសមត្ថភាព របស់មន្ត្រីក្រសួង និងជួយស្វែងរក មធ្យោបាយពង្រីកទំហំ ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ។

លោក Sieber បាន ប្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពី គម្រោងនានាដែលគាំទ្រ ដោយរដ្ឋាភិបាលស្វីសនៅ កម្ពុជា ពិសេសតាមបណ្តា ខេត្តនិងតំបន់ មួយចំនួនផងដែរ ដូចជា៖  គម្រោង ទាក់ទងនឹងវិស័យ ទេសចរណ៍ កសិកម្ម ជលផល និង ការកសាងសមត្ថភាព ក្នុងការគាំទ្រដល់ស្រ្តី លើមុខជំនួញនានា៕

ស្វីសប្តេជ្ញាចិត្ត ជំរុញឲ្យអ្នក វិនិយោគ ខ្លួនមកបណ្តាក់ ទុននៅកម្ពុជា

ស្វីសប្តេជ្ញាចិត្ត ជំរុញឲ្យអ្នក វិនិយោគ ខ្លួនមកបណ្តាក់ ទុននៅកម្ពុជា

ស្វីសប្តេជ្ញាចិត្ត ជំរុញឲ្យអ្នក វិនិយោគ ខ្លួនមកបណ្តាក់ ទុននៅកម្ពុជា