លោក ញឹម វណ្ណដា ដាក់សម្ពោធទ្វាទឹក និងផ្លូវនៅកំពង់ធំ

ភ្នំពេញ៖ លោកទេស រដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានទី១ នៃអាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ បានចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ជា ផ្លូវការទ្វាទឹកចំនួនពីរ និងផ្លូវក្រាលក្រួស ក្រហមចំនួន ៣០០០ម៉ែត្រ នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នេះបើយោងតាម បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក ញឹម វ៉ាន់ដា។

ថ្លែងក្នុងពិធីនោះលោក ញឹម វណ្ណដា បានឲ្យដឹងថា «សមិទ្ធផលនេះ អនុវត្តដោយអង្គការ ការីតាសកម្ពុជា រួមសហការជាមួយគណៈ កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងមន្ទីរធនធានទឹក ខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពី អង្គការការីតាសស្វីស ការីតាសអាល្លឺម៉ង់ និងការីតាសអន្តរជាតិ”។

សូមរម្លឹកជូនថា នៅឆ្នាំ២០១៦នេះ កម្ពុជា នឹងទទួលរងបាតុភូត ធម្មជាតិក្តៅហួតហែង ហើយរដូវវស្សា អាចនឹងមកដល់ យឺតជាងធម្មតា។ ស្ថានភាពបែបនេះ នឹងកើតមានចាប់ពី ខែកុម្ភៈរហូត ដល់ចុងខែមិថុនា ឆ្នាំ២០១៦ ហើយអាចធ្វើឲ្យ កម្ពុជាប្រឈមនឹងកង្វះ ខាតទឹកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃនៅតាម តំបន់មួយចំនួន ហើយរហូតដល់ ខែពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៦ ៕

លោក ញឹម វណ្ណដា ដាក់សម្ពោធទ្វាទឹក និងផ្លូវនៅកំពង់ធំ