កាប់ប្តី ៦ពូថៅ ស្លាប់ ព្រោះស្រឡាញ់ ប្រពន្ធជនរងគ្រោះ

ព្រះសីហនុ៖ បុរសម្នាក់ត្រូវ បានឃាតករសម្លាប់ កាប់ចំនួន៦ពូថៅ បន្ទាប់ពីជនបង្ករូបនេះ បានស្រឡាញ់ប្រពន្ធជនរងគ្រោះ ដែលករណីនេះ កើតឡើងនៅម៉ោងប្រមាណ ២៣៖១០ថ្ងៃ១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

បើតាមអ្នកភូមិបានឲ្យដឹងថា ករណីមនុស្សឃាតនេះ កើតឡើងនៅផ្ទះ ឈ្មោះ ជី គៀង ភេទស្រី អាយុ ៥៣ឆ្នាំស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបង្កឡើងដោយ ឈ្មោះ ខេន វ៉ាន់ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

អ្នកភូមិបានបញ្ជាក់ទៀតថា ជនល្មើសបានប្រើពូថៅកាប់ ទៅលើជនរងគ្រោះឈ្មោះ ភួន វិចិត្រ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវចំក្បាលចំនួន ៥ពូថៅ និងស្មា១ពូថៅ បណ្តាលដួលស្លាប់នៅ នឹងកន្លែងកើតហេតុ។

បើតាមអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីបានកាប់ សម្លាប់ជនរងគ្រោះ អ្នកប្រព្រឹត្តិ បានរត់គេចខ្លួនបាត់ ពាក់ព័ន្ធនិងករណីនេះ អ្នកភូមិបានអះអាងថា អំពើមនុស្សឃាត នេះកើតឡើង បណ្តាលមកពីជនសង្ស័យ តាមស្រលាញ់ប្រពន្ធជនរងគ្រោះ ហើយសម្លាប់ប្តីគេក្នុងបំណង ចង់បានប្រពន្ធជនរងគ្រោះ។

រហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាលស្រុក ខេត្ត កំពុងស្រាវជ្រាវបន្ត និងស្វែងរកចាប់ខ្លួន ជនដៃដល់យកមក ផ្តន្ទាទោសតាមច្បាប់៕

កាប់ប្តី ៦ពូថៅ ស្លាប់ ព្រោះស្រឡាញ់ ប្រពន្ធជនរងគ្រោះ