រយៈពេល៥ឆ្នាំ តារាចម្រៀង Yoona នៅតែជាស្រីស្អាត ជាគេក្នុងចំណោម តារាស្រីកូរ៉េ

កូរ៉េ៖ រយៈពេល៥ឆ្នាំ ជាប់គ្នាតារាចម្រៀង Yoona សមាជិកក្រុមចម្រៀង Girls’ Generation នៅតែត្រូវអ្នកគាំទ្រ បោះឆ្នោតឲ្យជាស្រី ជាងគេក្នុង ចំណោមតារាកូរ៉េ ដោយតារារូបនេះ ក៏ត្រូវគេដឹងថាជាតារា ដែលស្រស់ស្អាតពីធម្មជាតិ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២ ខែមីនាឆ្នាំ២០១៦នេះ ថាតារាចម្រៀងនិងតារា សម្តែងវ័យ ២៥ឆ្នាំនាងYoona ចាប់តាំងពី ឆ្នាំ២០១១ ដល់២០១៥ ត្រូវអ្នកគាំទ្រ បោះឆ្នោត ឲ្យជាតារាស្រីស្អាត ជាងគេនៅ កូរ៉េខាងត្បូង គឺនាងឈរនៅ លំដាប់លេខ ១ជារៀងរាល់ឆ្នាំ ដែលអ្នក ឈរនៅបន្ទាប់នាង រួមមានតារាចម្រៀង Suzy, Taeyeon, Sandara Park និង Irene ។

ដោយសារសម្រស់ ដ៏ទាក់ទាញ និងទេពកោសល្យ ផ្នែកសិល្បៈ Yoona កាន់តែទទួលចំណាប់ អារម្មណ៍ខ្លាំងទៅៗ ពីប្រិយមិត្ត ហើយសព្វថ្ងៃតារា រូបនេះកំពុងតែមមាញឹក ខ្លាំងណាស់ជាមួយ ខ្សែភាពយន្ត ស្ពតពាណិជ្ជកម្ម ចម្រៀង ព្រមទាំងបង្ហាញមុខជា ញឹកញាប់លើ ទស្សនាវដ្តីផងដែរ ៕