សម្បត្តិ លីកា មានអ្នកជំនួញ វ័យក្មេងចិញ្ចឹម

ភ្នំពេញ៖ ពន្លកសិល្បៈ ដែលទើបតែចូលប្រឡូក ក្នុងរង្វង់សិល្បៈ រយៈពេលជាង១ឆ្នាំ  កញ្ញា សម្បត្តិ លីកា ត្រូវបានគេទម្លាយឲ្យដឹងថា នាងមានទំនាក់ទំនង ស្នេហាជាមួយនឹង អ្នកជំនួញវ័យក្មេង ដែលចេញចូលកម្ពុជា និងសឹង្ហបុរី ។

កញ្ញា សម្បត្តិ លីកា ជាពន្លកសិល្បៈ ១ដួង ដែលបានប្តេជ្ញា បង្កើតបទថ្មី ស្នាដៃកូនខ្មែរ ដើម្បីជួយជ្រោមជ្រែង ដល់សិល្បៈខ្មែរ ។

ជាមួយនឹងគោលបំណងនេះ ស្រាប់តែពេលថ្មីៗនេះ លេចឭថា សម្បត្តិ លីកា មានទំនាក់ទំនងស្នេហា ជាមួយនឹង អ្នកជំនួញវ័យក្មេង ដែលចេញចូលប្រទេសកម្ពុជា និងសឹង្ហបុរី  ហើយបុរសអ្នកជំនួញនេះ ចេញមុខចិញ្ចឹម និងស្អំបេះដូង នាងផងដែរ។

ប្រភពព័ត៌មានមួយ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា សម្បត្តិ លីកា តែងតែដឹកដៃគូស្នេហ៍វ័យ ៣០ឆ្នាំ ដែលចេញចូលកម្ពុជា និងសឹង្ហបុរី ទៅញ៉ាំអាហារ និងសាងភាព ផ្អែមល្អែមជាមួយនឹងគ្នា។ ប្រភពខាងលើ ក៏បានលើកឡើងបន្ថែមទៀតថា សម្បត្តិ លីកា ក៏ធ្លាប់ហោះហើរ ទៅក្រៅប្រទេស ជាមួយនឹង គូស្នេហ៍របស់ខ្លួនផងដែរ ។

ជុំវិញរឿងរ៉ាវដ៏រសើបនេះ សម្បត្តិ លីកា បានចេញមុខ ប្រាប់ LookinToday  នៅល្ងាចថ្ងៃអង្គារ  ក្នុងន័យធ្វើការបដិសេធ ថា «អ្វីដែលគេនិយាយនោះ វាជារឿងមិនពិតទេ  ខ្ញុំមិនមាន ទំនាក់ទំនងស្នេហា ជាមួយនឹង អ្នកជំនួញណាឡើយ ហើយក៏គ្មាន អ្នកចិញ្ចឹមនោះដែរ» ។

បើទោះបីជា ព្យាយាមបដិសេធ   ប្រភពខាងលើ បានលើកឡើង ទៀតថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ សម្បត្តិ លីកា បានហោះហើរឆ្លងដែន  តាមរយៈជើងហោះហើរ Eva Air  ស្កាត់ជួបគូស្នេហ៍ជាអ្នកជំនួញ ។

ត្រង់ចំណុច សម្បត្តិ លីកា បានទទួលស្គាល់ថា នាងធ្លាប់ធ្វើដំណើរ តាមរយៈជើងហោះហើរ Eva Air មែន ប៉ុន្តែមិនមែន ទៅស្កាត់ជួបគូស្នេហ៍ ដូចអ្វីដែលគេនិយាយនោះទេ ។

ទោះ សម្បត្តិ លីកា ខំបដិសេធ យ៉ាងនេះក្តី តែប្រភពខាងលើ បានលើកឡើងថា ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ  ហើយ ដំរីងាប់ មិនអាចយកចង្អេរ បាំងបិទបានឡើយ ៕

សម្បត្តិ លីកា មានអ្នកជំនួញ វ័យក្មេងចិញ្ចឹម

សម្បត្តិ លីកា មានអ្នកជំនួញ វ័យក្មេងចិញ្ចឹម