ពលរដ្ឋ​ចិន​កំពុង​ភ័យខ្លាច​ដោយសារ “​ខ្មោចឆៅ​” បាន​ប៊ឺ​ត​ឈាម​សត្វ​ចិញ្ចឹម​រាប់សិប​ក្បាល​

​ពលរដ្ឋ​រស់នៅ​ភូមិ​មួយ នា​ប្រទេស​ចិន បាននិងកំពុង​ភ័យខ្លាច បន្ទាប់ពី​មាន់ ទា ប្រមាណ ២០០ ក្បាល របស់​ពួកគេ ត្រូវបាន​បឺត​ឈាម​រហូតដល់​ងាប់​អស់ ។​

​តាម​កាសែត People’s Daily នោះ​ពលរដ្ឋ​រស់នៅ​ភូមិ​មួយ ជិត​ទីក្រុង​សៀង​ហៃ កំពុង​រុករក “​ជនដៃដល់​” ដែល​បានសម្លាប់​មាន់ ទា ទន្សាយ ជាង ២០០ ក្បាល យ៉ាង​សាហាវ កាលពី​សប្តាហ៍​មុន ។​

ពលរដ្ឋ​ចិន​កំពុង​ភ័យខ្លាច​ដោយសារ “​ខ្មោចឆៅ​” បាន​ប៊ឺ​ត​ឈាម​សត្វ​ចិញ្ចឹម​រាប់សិប​ក្បាល​​មាន់​ដែល​ត្រូវ “​ខ្មោចឆៅ​” បឺ​ជញ្ជក់​ឈាម​រហូត​ងាប់​អស់​

​សភាវៈ​ចម្លែក “​ជនល្មើស​” នោះ បាន​ជ្រៀតចូល​ភូមិ​នាពេល​យប់ ហើយ​គ្រាន់តែ​បឺត​ជញ្ជក់​ឈាម​របស់​សត្វ ដោយ​ពុំ​ស៊ីសាច់​វា ដូចជា​ខ្មោចឆៅ​អីចឹង ។ ប្រជាជន​រស់នៅ​ទីនោះ បាន​រកឃើញ​ស្នាម​ខាំ​២-៣ កន្លែង នៅលើ​ទ្រូង និង​ខ្នង របស់​សត្វ​ដែល​រងគ្រោះ ។ រីឯ​ស្លាកស្នាម​របស់ “​ឃាតករ​” បន្សល់ទុក​គឺ ស្នាម​ម្រាមជើង​ជាប់​គ្នា មាន​ម្រាម ៤ ដិត​លើ​ភក់ ។​

​ពលរដ្ឋ​កំពុង​សង្ស័យ​ថា វា​ជា​សត្វ​រហោរ​ស្ថាន​អាថ៌កំបាំង ដែល​រត់​រួច​ពី​ឧ​ស្យា​ន​សត្វព្រៃ​សៀង​ហៃ ស្ថិតនៅ​ចម្ងាយ​ពី​ភូមិ​នោះ​ប្រមាណ ១​គីឡូម៉ែត្រ ប៉ុណ្ណោះ ។ ប៉ុន្តែ អនុរក្ស​ឧ​ស្យា​ន​អះអាងថា ពុំមាន​សត្វ​ណា​រត់​រួច​ចេញពី​ឧ​ស្យា​ន​ទេ ។​

ពលរដ្ឋ​ចិន​កំពុង​ភ័យខ្លាច​ដោយសារ “​ខ្មោចឆៅ​” បាន​ប៊ឺ​ត​ឈាម​សត្វ​ចិញ្ចឹម​រាប់សិប​ក្បាល​​ដានជើង​របស់ “​ឃាតករ​”

​ក្រោយមក គេ​បាន​យក​មាន់ ទា ធ្វើជា​ធ្នាក់​ទាក់​សត្វ​ចម្លែក​នោះ ប៉ុន្តែ នៅ​ពុំ​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់ ។​

​ចំណែក​មន្ត្រី​មូលដ្ឋាន បាន​វាយតម្លៃថា ឃាតករ​អាចជា​ប្រភេទ​សត្វ​មយ៉ាង​ដូចជា​ខ្លាឃ្មុំ (raccoon) ៕ ដោយ​៖ សូលី​សា​

ប្រភពៈ CEN

  • ពលរដ្ឋ​ចិន​កំពុង​ភ័យខ្លាច​ដោយសារ “​ខ្មោចឆៅ​” បាន​ប៊ឺ​ត​ឈាម​សត្វ​ចិញ្ចឹម​រាប់សិប​ក្បាល​已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/03/02  Category:ប្លែកៗ