សិស្សឆ្លើម​ទទួល​បានរង្វាន់​គឺ… សាច់ជ្រូក

ជំនួស​ឲ្យ​ការផ្តល់រង្វាន់​ជាសៀវភៅ​, លុយ… សិស្សានិសិស្ស​នៅ​សាលារៀនមួយ​ ក្នុងប្រទេសចិន បែរ​ជា​ទទួលរង្វាន់​គឺ សាច់ជ្រូក​ ២,៥ គ.ក្រ ទៅវិញ ។

នៅថ្ងៃ​ដំបូង​ សំរាប់​បវេសនកាលថ្មី, សិស្ស​ឆ្លើម​ ៤៥ នាក់​ នៃសាលា​មធ្យមសិក្សា​នៅប្រជុំជន​ Shiqiaotou ខេត្ត​ ហ្ស៊ីជៀង​ បានទទួល​រង្វាន់​គឺ សាច់ជ្រូក​ឡើងក្រហមស្រស់​ៗ ។

តាមនោះ សិស្សដែល​ពូកែ​ឆ្នើម​បំផុត បានទទួល​សាច់ជ្រូក​ ២,៥ គ.ក្រ ខណៈ​ពេលសិស្ស​ពូកែ​លំដាប់បន្ទាប់​ បានទទួល​សាច់ជ្រូក​ ១,៥ គ.ក្រ ។

សិស្សឆ្លើម​ទទួល​បានរង្វាន់​គឺ… សាច់ជ្រូក

ប្រពៃណី​ផ្តល់​រង្វាន់​ជាសាច់ជ្រូក​ សំរាប់​សិស្សឆ្នើម​នៅសាលានោះ មានតាំងពី​៣ឆ្នាំមុនម្លេះ -នេះបើតាម​នាយកសាលា​ Wu Guanghui ថ្លែងប្រាប់ ។

លោកពន្យល់​ថា នេះជារង្វាន់​មួយ​ ប្រាកដនិយម​ណាស់ ព្រោះប្អូនៗ​អាចចែក​រំលែក​រង្វាន់​របស់ខ្លួន​ ជាមួយ​ក្រុមគ្រួសារ​ ។

លោក Wu ពោលបន្ថែមៈ “៣ ឆ្នាំ មុន ប្រាក់រង្វាន់សំរាប់សិស្ស​លំដាប់​ឆ្នើម​លេខ១ គឺ ៥០ យ៉ន់​ ប្រហាក់ប្រហែល​សាច់ជ្រូក​ ២,៥ គ.ក្រ ។ ប៉ុន្តែ ទោះបីពេលនេះ សាច់ជ្រូក​ឡើងថ្លៃ ក៏យើងខ្ញុំ​នៅបន្តរក្សា​ចំនួន​សាច់ ២,៥ គ.ក្រ ដដែល” ។

Chen Gaoxuan ជាសិស្ស​ម្នាក់ធ្លាប់​បានទទួលរង្វាន់​ដល់ទៅ ២ ដង ឲ្យដឹងថា ក្រុមគ្រួសារ​ប្អូន​ ដំបូង​ពិតជាស្រឡាំងកាំង​ ពេល​ឃើញ​រង្វាន់​បែបនេះ ។ ប៉ុន្តែ ឥឡូវ​នេះ ពួកគាត់​ពិតជា​មោទនភាព​ជាមួយ​ស្នាដៃ​របស់កូន ។

Chen ប្រាប់បន្ថែមថាៈ ឪពុក​ម្តាយ​ខ្លួន​បាន​យកសាច់ពាក់កណ្តាល​ទៅចែកឲ្យសាច់ញាតិ​ ដើម្បី​ពួកគេ​ដឹងថា ប្អូន​ទទួល​បានស្នាដៃ​ឆ្នើម​ ក្នុងការរៀនសូត្រ ៕ ដោយ៖ កណិការ
សិស្សឆ្លើម​ទទួល​បានរង្វាន់​គឺ… សាច់ជ្រូក សិស្សឆ្លើម​ទទួល​បានរង្វាន់​គឺ… សាច់ជ្រូក

ប្រភពៈ CEN