BMW 7 Series ​រថយន្ត​ជំនាន់​ថ្មី​បច្ចេកវិទ្យា​​លេចធ្លោ ​​នាំ​ប្រណិត​ភាព​​ទាំង​ខាង​ក្នុង​និង​ខាងក្រៅ​

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​ឈ្មោះ​របស់​អាល្លឺម៉ង់ BMW បាន​បញ្ចេញ​រថយន្ត​ជំនាន់​ថ្មី BMW 7 Series ​ដោយ​មាន​ការ​​រចនា​រូបរាង​ទាំង​ខាង​ក្នុង​និង​ខាងក្រៅ​និង​បច្ចេកវិទ្យា​​ទំនើប លើស​អស់​រថយន្ត​ប្រណិត​ដទៃ​ទៀត។

 

បច្ចេកវិទ្យា​​ជា​ច្រើន​​ត្រូវ​បានយក​ទៅ​អភិវឌ្ឍ​ទៅ​លើ​រថយន្ត​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​​នេះ។ BMW 7 Series តួ​​ផលិត​ពី​សារធាតុ​កាបូន​ដែល​​​​ធ្វើ​ឲ្យ​រថយន្ត​មាន​ទម្ងន់​ស្រាល​កាត់​បន្ថយ​ការ​ស៊ីសាំង ​មាន​មុខងារ​បញ្ជា​ដោយ​ប្រើ​កាយវិការ មាន​ប្រព័ន្ធ​ជំនួយ​សម្រួល​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ រួម​ទាំង​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​​ក្លាយ​ជា​រថយន្ត​ដ៏​​លេចធ្លោ​និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អតិថិជន​ទូទៅ​នៅ​ជុំវិញ​ពិភពលោក។

 

 

BMW 7 Series នាំ​ចូល​ដោយ​ក្រុមហ៊ុន Premium Auto Imports ដោយ​ប្រភេទ​ដែល​បង្ហាញ​នេះ​តម្លៃ​ប្រហែល​ ២៥៨ ០០០ ដុល្លារ​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា
វីដេអូ៖ ភារុណ