​ជញ្ជាំង​សប្បុរស ត្រូវបាន​បង្កើតឡើង ក្នុង​ទីក្រុង​គុន​មី​ញ​

ភ្នំពេញ: “​បើ​អ្នក​មិនត្រូវ​ការ សុំ​ចៀស​ចេញ ។ បើ​អ្នកត្រូវការ សូម​យក​វា​ទៅ​ចុះ​។​” ដើមឆ្នាំ​នេះ ជញ្ជាំង​សប្បុរស​ជាច្រើនបាន​លេចមុខក្នុង​ទីក្រុង​ជាច្រើននៃ​ប្រទេស​ចិន​។ ឥឡូវនេះ ជញ្ជាំង​សប្បុរស​នេះ ក៏​ត្រូវបាន​បង្កើតឡើង ក្នុង​ទីក្រុង​គុន​មី​ញ មនុស្ស​នានា បាន​ព្យួរ​សំលៀកបំពាក់លើ​ជញ្ជាំង​នេះ ផ្តល់អោយ​មនុស្ស ដែល​ត្រូវការ​សំលៀកបំពាក់​ទាំងនេះ បើ​ត្រូវការ​ពិតមែន ពួកគេ​អាច​យក​សំលៀកបំពាក់ទាំងនេះទៅដោយ​មិន​គិតលុយ​។​

​ប៉ុន្មាន​ថ្ងៃនេះ អ្នកយកព័ត៌មាន​យើង បានឃើញ​ជញ្ជាំង​សប្បុរស​បែបនេះ នៅ​ផ្លូវ​ដុង​ហ្វឹ​ង និង​ផ្លូវ​មីង​ថុង នៅលើ​ជញ្ជាំង បាន​ព្យួរ​សំលៀកបំពាក់គ្រប់​ប្រភេទ ដូចជា អាវ​រោម អាវយឺត សម្លៀកបំពាក់​រដូវរ​ងា និង​ស្បែកជើង ជាដើម​។

​មីង ហ៊ូ ដែលជា​អ្នកស្រុក​ម្នាក់ បាន​ណែនាំ​អោយ​យើង​ដឹងថា​៖ “​មនុស្ស​ណាក៏ដោយ អោយតែ​ត្រូវការ​សម្លៀកបំពាក់​ទាំង​នេះ អាច​យកទៅដោយ​មិន​គិតលុយ​” ។ មីង​និយាយ​បណ្តើរ រៀបចំ​សម្លៀកបំពាក់ លើ​ជញ្ជាំង​បណ្តើរ​។ ការធ្វើ​សប្បុរស​បែបនេះ នឹង​ការពារ​សេចក្តីថ្លៃថ្នូររបស់​មនុស្សដែលមាន​តម្រូវការ​។​

​តាម​ព័ត៌មាន​ថា ដើមឆ្នាំ​នេះ នៅ​ទីក្រុង​ឆឹង​ដូ ទីក្រុង​ហឺ​ហ្វ៊ៃ ជាដើម បាន​កសាង​ជញ្ជាំង​បែបនេះ​ជាដំបូង​។ ចំណែក​ទីក្រុង​គុន​មី​ញ ការជូន​អំណោយ​សំលៀកបំពាក់ គឺ​មិនមែន​លើកទីមួយ​ទេ ។ ឆ្នាំទៅ នៅ​កន្លែង​នៃ​ទីក្រុង​គុន​មី​ញ​ខ្លះ ក៏មាន​ធុង​សប្បុរស ហើយ មនុស្ស​ចិត្តសប្បុរសដាក់​សំលៀកបំពាក់ ក្នុង​ធុង​នីមួយៗ ហើយ​ជូន​ធុង​ទាំងនេះ ដល់​កន្លែង​មាន​តម្រូវការ​។​

​លោក កាវ ជាន​យូ​ន លេខាធិការ​សង្កាត់​មីង​ថុង បាន​និយាយថា​៖ “​ទោះបី​ធុង​សប្បុរស ឬ​ជញ្ជាំង​សប្បុរស​ទាំងនេះ ជាការ​ធ្វើតេស្ត​មួយបែប ចំពោះ​អ្នកមាន​ចិត្តសប្បុរស និង​មនុស្ស​ដែលមាន​តម្រូវការ​” ។ លោក​ណែនាំ​ថា សង្កាត់​មីង​ថុង មានកំណត់​ដូចខាងក្រោម​៖ ទីមួយ សំលៀកបំពាក់ ដែល​ព្យួរ​លើ​ជញ្ជាំង យ៉ាងហោច ត្រូវជា​សំលៀកបំពាក់​ថ្មី ៧០ % ហើយ​សំលៀកបំពាក់​ទាំងនេះ ត្រូវ​សម្អាត​អោយ​ស្អាត​ជា​ចាំបាច់​។ ទី​ពីរ ហាមឃាត់​ការព្យួរ​ខោអាវ​ក្នុងនោះ ។ សង្កាត់​មីង​ថុង នឹង​ចាត់ចែង​បុគ្គលិក ទៅ​ត្រួតពិនិត្យ​សំលៀកបំពាក់ ទាំង​លើ​ជញ្ជាំង អោយតែ​រកឃើញ​សំលៀក បំពាក់​ចាស់ៗ និង​ខោអាវ​ក្នុង នឹង​បោះបង់​តែម្តង​។ “​យើង​ធ្វើ​យ៉ាងនេះ គឺ​ដើម្បី​ធានា​មនុស្ស ដែលមាន​តម្រូវការ អាច​ស្លៀកពាក់​សំលៀកបំពាក់​ថ្មី និង​ស្អាត​”៕V/S

​ជញ្ជាំង​សប្បុរស ត្រូវបាន​បង្កើតឡើង ក្នុង​ទីក្រុង​គុន​មី​ញ​