ការគៀងគរ​សង្គម​ស៊ីវិល ក្នុងការ​ដោះស្រាយ ភាពខ្វះ​ចន្លោះ នៃ​ការអនុវត្ត​កំណែទម្រង់ វិស័យ​អប់រំ​

ភ្នំពេញ: អង្គការ​ភាពជា​ដៃគូ​អប់រំ នៃ​អង្គការក្រៅរដ្ឋាភិបាល (NEP) ក្រោម​កិច្ចសហប្រតិបត្តិការ ជាមួយ​អង្គការ Deutscher Volkshochschul-Verbandes e.V. (DVV) អន្ដរជាតិ នឹង​រៀបចំ​ពិធី​សម្ពោធ​គម្រោង “​ការគៀងគរ​សង្គម​ស៊ីវិល ក្នុងការ​ដោះស្រាយ ភាពខ្វះ​ចន្លោះ នៃ​ការអនុវត្ត​កំណែទម្រង់​វិស័យ អប់រំ​” ដែល​ផ្តល់​មូលនិធិ ដោយ​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​
 
​ជាទូទៅ​ភាព​រីកចំរើន​នានា ត្រូវបាន​កត់សម្គាល់ នៅក្នុង​ការធ្វើកំណែទម្រង់ វិស័យ​អប់រំ នៅ​ប្រទេស​កម្ពុជា រយៈពេល​មួយ ទសវត្សរ៍ កន្លងមកនេះ ប៉ុន្តែ​គេ​រកឃើញថា គម្លាត​ក្នុងការ​អនុវត្ត រវាង​គោលនយោបាយ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់មូលដ្ឋាន នៅតែមាន​។ បញ្ហា​ប្រឈម ជាពិសេស​ទាក់ទង នឹង​ការទទួលបាន ការអប់រំ គុណភាព​អប់រំ និង​គណនេយ្យភាព នៅតែ​សង្កេតឃើញ​។​
 
​អ្នកចូលរួម​មាន​សរុប​ចំនួន ប្រហែល​១០០​នាក់ នឹងចូលរួម​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ រួមមាន​តំណាង​មកពី​ប្រតិភូ នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា វាគ្មិន និង​ភ្ញៀវ​អន្ដរជាតិ ដៃគូ​អភិវឌ្ឍន៍​នានា ដែល​ធ្វើការ​ក្នុង​វិស័យ​អប់រំ អង្គការ​សង្គម​ស៊ីវិល សមាជិក​របស់​អង្គការ​ភាព ជា​ដៃគូ​អប់រំ​នៃ អង្គការក្រៅរដ្ឋាភិបាល និង​តំណាង​ក្រុមការងារ​គាំទ្រ វិស័យ​អប់រំ​ថ្នាក់​ខេត្ត​៕V​/S