ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សង្សារ​មួយគូ​កំពុង​ជិះ​ម៉ូតូ ក៏​ត្រូវ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​ភ្ជង់ និង​វាយ​នារី​ជា​សង្សារ​បណ្តាល​របួស រួច​ប្លន់​យក​ម៉ូតូ​ស្គូ​ពី​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CU-0010 ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៥​មួយ​គ្រឿង​ទៅ​បាត់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ខាងលិច​ស្តុ​ប​ណា​ន​ជី​ង​ជាង​១០០​ម៉ែត្រ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា នៅ​វេលា​ខាងលើ គេ​បានឮ​សំឡេង​ស្រែក​ឱ្យ​ជួយ​ផង «​មាន​ចោរប្លន់​» ពេល​នោះ​ប្រជាពលរដ្ឋ​បាន​បើកទ្វារ​ចេញ​មក​ខាងក្រៅ ក៏​ឃើញ​មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង មាន​ម៉ាក​ឌ្រី​ម និង​ម៉ាក Zoomer X កំពុង​តែ​វាយ​គូសង្សារ​មួយគូ ។ ភ្លាម​នោះ គេ​ឃើញ​ក្រុម​នោះ​យក​កាំភ្លើងខ្លី​វាយ​ទៅ​លើ​នារី​ដែល​ជា​សង្សារ​បណ្តាល​ឲ្យ​រង​របួស​ផង​ដែរ បន្ទាប់​ពី​វាយ​នារី​ជា​សង្សារ​ហើយ ក្រុម​ជនសង្ស័យ​ទាំង​អស់នោះ​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ។

បន្ទាប់​ពី​និយាយ​រួច ជន​រង​គ្រោះ​បាន​ហៅ​ម៉ូតូឌុប​ដឹក​សង្សារ​ដែល​រង​របួស​ទៅ​មន្ទីរពេទ្យ ។ លុះ​ជន​រង​គ្រោះ​ទៅ​ពេទ្យ ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ​។