សោ​នាដកម្ម​សម្លាប់​ប្រពន្ធ​ខ្លួនឯង ព្រោះតែ​…

6 Videos

​ក្នុង​រឿងក្តី​សោ​នាដកម្ម​មួយ​ក្នុង​ទីក្រុង Zhoukou ខេត្ត Henan នារី​វ័យ ២៥ ឆ្នាំឈ្មោះ Li Hongxia ត្រូវបាន​ប្តី​ចាក់​សម្លាប់​រហូត​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ក្រោយពី​នាង​ទើបនឹង​ទទួល​ការវះកាត់​ពី​ការ​រលូត​កូន​រយៈពេល ២ ថ្ងៃ ។​ ​ ​យោងតាម​សម្តី​បងស្រី​របស់​ជនរងគ្រោះ គេ​បានដឹងថា ប្តី​ជនរងគ្រោះ Zhang Yazhou បាន​ចូលទៅ​បន្ទប់​ដែល​ជនរងគ្រោះ​សម្រាក រួច​ចាក់​សម្លាប់​តែម្តង ហើយក៏​រត់គេចខ្លួន​ទៅ ។

សោ​នាដកម្ម​សម្លាប់​ប្រពន្ធ​ខ្លួនឯង ព្រោះតែ​…

M88

រឿងរ៉ាវ​ដ៏​កម្សត់​នេះ ក៏ត្រូវ​បាន​គេ​យកទៅ​ស៊ើបអង្កេត​ផងដែរ ដោយ​គេ​បាន​រកឃើញថា មូល​ហេតុដែល​បណ្តាល​ឲ្យ​នាង Li ត្រូវ​ស្វាមី​សម្លាប់​គឺ​ចាប់ផ្តើម​កាលពីដើម​ខែកុម្ភៈ​កន្លងទៅនេះ ។ នាង Li ចង់​ត្រឡប់មក​ទីតាំង​រស់នៅ​ដូចដើម​វិញ មុន​ពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​បាន​មកដល់ ព្រោះ​នាង​មិន​ចូលចិត្ត​ចង្អៀត​ឡើយ តែ​ចំណែក​ស្វាមី​នាង​វិញ មិនទាន់​ចង់ទៅ​ឡើយ តែ​នាង Li នៅតែ​បន្ត​រឹងទទឹង រហូត​កើតមាន​ជម្លោះ ។

សោ​នាដកម្ម​សម្លាប់​ប្រពន្ធ​ខ្លួនឯង ព្រោះតែ​…

ប្តី​របស់​នាង​បាន​ខឹង​នាង​យ៉ាងខ្លាំង ព្រោះ​នាង​មិន​ស្តាប់​សម្តី​លោក ហើយ​លោក​ថែមទាំង​ប្រើប្រាស់​ដំបង​វាយ​នាង​ត្រូវ​ក្បាល​ចេញឈាម​យ៉ាងច្រើន​ថែមទៀត តែ​ការវាយដំ​នេះ​ក៏បាន​បញ្ចប់​ទៅវិញ ក្រោយពី​ឪពុកម្តាយ​លោក​មកឃាត់ ។ រហូតដល់​ថ្ងៃទី ២៣ ខែកុម្ភៈ នាង Li បាន​ចូលទៅ​បន្ទប់សង្គ្រោះបន្ទាន់ ព្រោះតែ​បញ្ហា​រលូត​កូន ហើយ ២ ថ្ងៃ​ក្រោយពី​វះកាត់​រួច ប្តី​នាង​ក៏​ចូលទៅ​សម្លាប់​នាង​ដល់​បន្ទប់​សម្រាក​តែម្តង ។​

សោ​នាដកម្ម​សម្លាប់​ប្រពន្ធ​ខ្លួនឯង ព្រោះតែ​…

​ ​បន្ទាប់ពី​ស៊ើប​ដឹង​ពី​រឿងរ៉ាវ​ទាំងអស់ ខាង​មន្ត្រីប៉ូលិស​បានដាក់​រឿង​ក្តី​នេះ ចូលទៅក្នុង​បញ្ហា​ជម្លោះ​ក្នុង​គ្រួសារ និង កំពុងតែបន្ត​ចាប់ខ្លួន​ជនដៃដល់​ផងដែរ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

សោ​នាដកម្ម​សម្លាប់​ប្រពន្ធ​ខ្លួនឯង ព្រោះតែ​…សោ​នាដកម្ម​សម្លាប់​ប្រពន្ធ​ខ្លួនឯង ព្រោះតែ​…សោ​នាដកម្ម​សម្លាប់​ប្រពន្ធ​ខ្លួនឯង ព្រោះតែ​…
​ ​