ព្រោះតែ​ភាព​សិច​ស៊ី និង​ភាព​ប៉ិនប្រសប់ រតនៈ ពិសី យោង​ស្នេហា មិន​ថា ឧកញ៉ា ឬ​មន្ត្រី ឈរ​ចាំ​នាង​រើស​

ព្រោះតែ​ភាព​សិច​ស៊ី និង​ភាព​ប៉ិនប្រសប់ រតនៈ ពិសី យោង​ស្នេហា មិន​ថា ឧកញ៉ា ឬ​មន្ត្រី ឈរ​ចាំ​នាង​រើស​

រាជធានី​ភ្នំពេញ : សម្ព័ន្ធភាព​ស្នេហា​ផ្អែមល្ហែម​ជាមួយ​មន្ត្រី​ប៉ុស្តិ៍​ស័ក្ដិ​៤​កន្លះ​មាន​វ័យ​ស្របាល​គ្នា​ដែល​ផ្តើមឡើង​បាន​រយៈពេល​ជិត​ពីរ​ឆ្នាំ ស្រាប់តែ​ធ្លាយ​ដំណឹង​នៃ​រង្គោះរង្គើ​ផ្ដាច់​ស្នេហ៍​វិញ​។ ស្របពេល​ការបែកបាក់​ស្នេហ៍​រវាង​តារាចម្រៀង​ដែល​ល្បីល្បាញ​ខាង​ស្លៀកពាក់​បញ្ចេញ​ភាព​សិច​ស៊ី​នាង រតនៈ ពិសី មិនទាន់​បា​ប៉ុន្មាន​ផង​ពេលនេះ មាន​ប្រភព​លេច​ឭ​ពី​រង្វង់​អ្នកសិល្បៈ​ដូចគ្នា​ទម្លាយ​ថា រតនៈ ពិសី កំពុងមាន​បុរស​ក្រៅ​ស្រុក​វ័យ​មិន​ក្រោម​៤០​ឆ្នាំ​ម្នា​ក់បាន​ព្យាយាម​តាម​ទាក់ទង​សុំ​ធ្វើជា​ម្ចាស់​បេះដូង​ជំនួស​ស្នេហ៍​ចាស់​ទៀតផង តែ​ជា​ចម្លើយ​ត្រូវបាន​ស្រី​ស្រស់​រូបនេះ​ប្រាប់ថា ចាំ​គិត​មើល​សិន​…​។​

ព្រោះតែ​ភាព​សិច​ស៊ី និង​ភាព​ប៉ិនប្រសប់ រតនៈ ពិសី យោង​ស្នេហា មិន​ថា ឧកញ៉ា ឬ​មន្ត្រី ឈរ​ចាំ​នាង​រើស​

​ទាក់ទង​រឿងរ៉ាវ​ស្នេហា​របស់​កញ្ញា រតនៈ ពិសី ត្រូវបាន​មហាជន​ដឹងថា កន្លងមក​នាង​ធ្លាប់​ឆ្លងកាត់​រស់ជាតិ​ជីវិត​ស្នេហ៍​បែកបាក់​ជា​បន្តបន្ទាប់ ចំនួន​បី​លើក​រួចមកហើយ រហូត​មាន​ប្រភព​ខ្លះ​លើកឡើង​ប្រៀបប្រដូច​នាង​ថា រតនៈ ពិសី ដូរ​ប្រុស​ដូច​ដូរ​សម្លៀកបំពាក់​ព្រោះ​ជាប្រចាំ​ឲ្យ​តែ​កើតមាន​ដំណឹង​នៃ​ការ បែកបាក់​ស្នេហ៍​មិនទាន់បាន​មិន​ចម្អិន​កំពឹស​ផង ក៏​ស្រាប់​លេច​ឭ​ព័ត៌មាន​អំពី​ការ​សាង​សម្ព័ន្ធភាព​ស្នេហា​របស់​នាង​ស្ទើរ កក្រើក​ពិភព​សិល្បៈ​។​

ព្រោះតែ​ភាព​សិច​ស៊ី និង​ភាព​ប៉ិនប្រសប់ រតនៈ ពិសី យោង​ស្នេហា មិន​ថា ឧកញ៉ា ឬ​មន្ត្រី ឈរ​ចាំ​នាង​រើស​

​តារាចម្រៀង​វ័យក្មេង​សាច់​សខ្ចី​និយម​ភាព​សិច​ស៊ី​កញ្ញា រតនៈ ពិសី កាលពី​កន្លងមកនេះ ត្រូវបាន​មហាជន​ដឹង​ស្ទើរ​គ្រប់គ្នា​ថា នាង​ក៏​ជា​តារា​ស្រី​របស់​ខ្មែរ​ម្នាក់​ក្នុងចំណោម​តារា​ស្រី​ផ្សេងទៀត​ដែល តែ​ជួបប្រទះ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​បែកបាក់​ស្ទើរ​ងើបមុខ​មិន​រួច ហើយក៏​ធ្លាប់មាន​ការសង្ស័យថា តារា​ស្រី​រូបនេះ​បាន​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​បុរស​ម្នាក់ មាន​ងារ​ជា​ឧកញ៉ា​ទ្រព្យ​ស្តុក​រស់នៅ​ក្នុងស្រុក​ខ្មែរ និង​ទទួលបាន​ការជួយឧបត្ថម្ភ​ជ្រោមជ្រែង​គ្រប់បែបយ៉ាង​ពី​បុរស​ម្នាក់​នោះ ផងដែរ​តែ​ជារឿយ ៗ​នៅពេល​មាន​ព័ត៌មាន​បែបនេះ​នាង​តែងតែ​ចេញមុខ​បដិសេធ​និង​ច្រានចោល​ភ្លាមៗ វិញ​៕

 

ព្រោះតែ​ភាព​សិច​ស៊ី និង​ភាព​ប៉ិនប្រសប់ រតនៈ ពិសី យោង​ស្នេហា មិន​ថា ឧកញ៉ា ឬ​មន្ត្រី ឈរ​ចាំ​នាង​រើស​