កម្លាំងអ.ហ ស្រុកអូរយ៉ាដាវ ចាប់រថយន្តដឹកឈើ ក្រញូងមួយគ្រឿងខណៈ ប្រុងលោតឆ័ត្រទៅ ប្រទេសវៀតណាម

រតនគិរី៖ កម្លាំងអាវុធមូលដ្ឋាន ស្រុកអូរយ៉ាដាវ កាលពីរសៀលថ្ងៃទី១ ខែមិនា ម្សិលមិញនេះ បានចាប់រថយន្តមួយគ្រឿង ដឹកឈើក្រញូង ខណៈកំពុងធ្វើ ដំណើរលេខ៧៨ លោតឆត្រទៅ ប្រទេសវៀតណាម។

បើតាមប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ មានទីលំនៅទីរួម ស្រុកអូរយ៉ាដាវ ប្រាប់ឲ្យដឹងថា រថយន្តមួយគ្រឿង ដឹកឈើក្រញូង លោតឆត្រទៅ ប្រទេសវៀតណាមនេះ ជាកម្មសិទ្ធិកូនប្រុស មន្ត្រីជាន់ខ្ពស់ ខេត្តរតនគិរី ដោយកន្លងមក រថយន្តម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2G-2928 ជាមធ្យោបាយដឹកជញ្ជូន ឈើទៅវៀតណាម យ៉ាងសកម្មប៉ុន្តែមិន ដែលឃើញសមត្ថកិច្ច ធ្វើការបង្ក្រាបនោះទេ ពោលគឺនេះជាលើកទី១ ក្រោយពីប្រមុខ រាជរដ្ឋាភិបាល បង្កើតគណកម្មការជាតិ ដើម្បីទប់ស្កាត់ បទល្មើសព្រៃឈើ។

ទោះបីយ៉ាងណា ក៏ដោយករណីកម្លាំង អាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ ចាប់រថយន្តដឹកឈើក្រញូង ១គ្រឿងខាងលើនេះ ហាក់បីដូចជាលាក់ ពត៌មានសង្ស័យរង ឥទ្ធិពលពីអ្នកមាន អំណាចណាម្នាក់ព្រោះ មិនបានផ្តល់ពត៌មាន លំអិតអោយអ្នកកាសែត និងទូរទស្សន៍ធ្វើការ សព្វផ្សាយនោះទេ។ ជាក់ស្តែងរហូត ដល់ព្រឹកថ្ងៃទី២ ខែមិនា នេះរថយន្តផ្ទុកឈើ ក្រញូងលោតឆ័ត្រទៅ វៀតណាមនេះអូស មករក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើ រតនគិរី ប៉ុន្តែមិនទាន់ឃើញវត្តមាន មន្ត្រីអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ ណាម្នាក់មកធ្វើការវាស់វែង ចំនួនពិតប្រាកដប្រគល់ អោយមន្ត្រីរដ្ឋបាល ព្រៃឈើនៅឡើយទេ។

ជាមួយគ្នានឹងកម្លាំង អាវុធហត្ថមូលដ្ឋាន អូរយ៉ាដាវចាប់រថយន្ត មួយគ្រឿងដឹកឈើ ក្រញូងតាមផ្លូវជាតិលេខ៧៨ លោតឆ័ត្រទៅ វៀតណាមនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋ នៅខេត្តរតនគិរី មានមតិលើកឡើង ស្រដៀងគ្នាថា សូមអោយសមត្ថកិច្ច ចាប់ម្ចាស់រថយន្តល្មើសច្បាប់ ខាងលើមកផ្តន្ទាសទោស តាមច្បាប់ព្រោះ បទល្មើសដឹកជញ្ជូន ឈើក្រញូងត្រូវបាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាអោយ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់អោយខាងតែបាន៕

កម្លាំងអ.ហ ស្រុកអូរយ៉ាដាវ ចាប់រថយន្តដឹកឈើ ក្រញូងមួយគ្រឿងខណៈ ប្រុងលោតឆ័ត្រទៅ ប្រទេសវៀតណាម

កម្លាំងអ.ហ ស្រុកអូរយ៉ាដាវ ចាប់រថយន្តដឹកឈើ ក្រញូងមួយគ្រឿងខណៈ ប្រុងលោតឆ័ត្រទៅ ប្រទេសវៀតណាម