គោយន្តច្នៃ បែកកង់ក្រោយ ក្រឡាប់ បណ្តាលឲ្យអ្នក ជិះរងរបួស៨នាក់

ព្រះវិហារ ៖ គោយន្តកែច្នៃមួយគ្រឿង បានបែកកង់ក្រោយ ផ្នែកខាងស្តាំ បណ្តាលឲ្យក្រឡាប់ខណៈ កំពុងបើកបរ បណ្តាលឲ្យអ្នកជិះរងរបួសធ្ងន់ស្រាល៨នាក់ ។

 ហេតុការណ៍នៅបានកើតឡើងនៅ វេលាម៉ោង១៤និង៣៣នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ឋិតនៅចំណុចអូរ រំចេក លើកំណាត់ផ្លូវជាតិ ចូលប្រាសាទកោះកេរ្តិ៍ ក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ យោងតាមវេបសាយអគ្គស្នងការនរគបាលជាតិ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៨នាក់រួមមាន ១.ឈ្មោះ ប៉ុន ឃិន ភេទប្រុស អាយុ៤៩ ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រងរបួសធ្ងន់(អ្នកបើកបរ) , ២.ឈ្មោះ ណែល មករា ភេទប្រុស អាយុ២៥ឆ្នាំ ស្នា មុខរបរកសិករ រងរបួសធ្ងន់ , ៣.ឈ្មោះ ញ៉ គឹមអាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ រងរបួសស្រាល , ៤. ឈ្មោះ ឃុន ឃឹម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ រងរបួសស្រាល , ៥.ឈ្មោះទូច សត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ រងរបួសស្រាល , ៦.ឈ្មោះ សានឌុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រងរបួស ស្រាល , ៧.ឈ្មោះ ឈឺន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រាល និងទី៨. ឈ្មោះ សុខ ប៊ុនណាវឌ្ឃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអាជីវករ រងរបួសស្រាល ជនរងគ្រោះទាំ ៨នាក់រស់នៅក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅ មណ្ឌល សុខភាព ស្រយង់ ។ ក្រោយកើតហេតុ ម្ចាស់គោរយន្ត បានជួលរថយន្តមកស្ទូចយក តែសមត្ថកិច្ច ឲ្យនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រយង់ ៕

គោយន្តច្នៃ បែកកង់ក្រោយ ក្រឡាប់ បណ្តាលឲ្យអ្នក ជិះរងរបួស៨នាក់

គោយន្តច្នៃ បែកកង់ក្រោយ ក្រឡាប់ បណ្តាលឲ្យអ្នក ជិះរងរបួស៨នាក់