មេ​ Facebook នៅ​ប្រេស៊ីល​ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​មិន​ព្រម​ប្រគល់​ទិន្នន័យ​កម្មវិធី WhatsApp

លោក​ Diego Dzodan ​អ្នក​គ្រប់​​គ្រង​បណ្ដាញ​ Facebook ប្រចាំ​ប្រទេស​ប្រេស៊ីល​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​​កាល​ពី​ម្សិលមិញ​នេះ​ដោយ​សារ​មិន​ព្រម​សហការ​ជា​មួយ​តុលាការ។

 

មេ​ Facebook នៅ​ប្រេស៊ីល​ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​មិន​ព្រម​ប្រគល់​ទិន្នន័យ​កម្មវិធី WhatsApp

 

​​​​​​​​​ការ​ចាប់​ខ្លួន​​នេះ​មាន​ទាក់​ទង​ជា​មួយ​នឹង​កម្មវិធី​ផ្ញើ​សារ​ WhatsApp ដែល​កាន់​កាប់​ដោយ​បណ្ដាញ​ Facebook ដោយ​តុលាការ​បាន​ស្នើ​សុំ​ឲ្យ​​​លោក​ Dzodan ប្រគល់​នូវ​​ទិន្នន័យ​​មាន​ក្នុង​កម្មវិធី​ WhatsApp សម្រាប់​ប្រើ​ក្នុង​ការ​ស៊ើបអង្កេត​​រឿង​ក្ដី​​ជួញ​ដូរ​គ្រឿង​ញៀន​មួយ។

 

​ការ​ចាប់​ខ្លួន​នេះដែរ​គឺ​មាន​ការ​ចេញ​ដីកា​ពី​​លោក​ Marcel Maia Montalvao ចៅក្រម​នៃ​រដ្ឋ​ Sergipe ប្រទេស​ប្រេស៊ីល។ ​គួរ​រំលឹក​ដែរ​ថា​តុលាការ​រូប​នេះ​​បាន​​ចេញ​ដីកា​ពិន័យ​បណ្ដាញ​ Facebook ចំនួន​ពីរ​លើក​​រួច​មក​ហើយ​ ដោយ​សារ​តែ​​ករណី​ដូច​គ្នា​ គឺ​មិន​ព្រម​ប្រគល់​​ទិន្នន័យ​ក្នុង​កម្មវិធី​ WhatsApp។

 

​​​​​​​ឆ្លើយ​តប​នឹង​ការ​ចាប់​ខ្លួន​នេះ​ដែរ​បណ្ដាញ​ Facebook បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ថ្លែង​ថា​ ​មាន​ការ​ខក​ចិត្ត​នឹង​​ការ​ថ្លឹង​ថ្លែង​ដែល​មិន​សមាមាត្រ​មួយ​នេះ៕
​​​​​​

​​​​​ចុច​អាន៖ អាន​អត្ថបទ​នេះ​សិន​មុនសម្រេចចិត្ត​ចុច​ “Like” លើ​ហ្វេសប៊ុក​បន្ត​ទៀត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BBC​