ទេស សំខាន់ ឡើងសងសឹក Rithy Chhai ជំនួសធា នុរាជ នៅលើសង្វៀន SEATV នាព្រឹក ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ទេស សំខាន់ ក្លិបកងពលតូចលេខ ៧០ ប៉ះ អ្នកប្រដាល់ថៃ Rithy Chhai ទម្ងន់៦៥គីឡូក្រាម រីឯអ្នកប្រដាល់ សេក ចាន់រាជ ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយ អ្នកប្រដាល់ Moeurng Mey ទម្ងន់៥៧គីឡូក្រាម នៃព្រឹត្តិការណ៍ នៃការប្រកួត ប្រដាល់ក្បាច់ គុនខ្មែរ ជាលក្ខណៈមិត្តភាព អន្តរជាតិ នៅលើសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។

លោក ញាន សុធី អ្នកគ្រប់គ្រង ការប្រកួតប្រចាំ សង្វៀន SEATV បាននិយាយថា អ្នកប្រដាល់ទេស សំខាន់ អាយុ២៣ឆ្នាំ កម្ពស់១,៦៧ម៉ែត្រ ប្រកួត បាន៧៨ដង ឈ្នះ៦២ដង ចាញ់១០ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសន្លប់នៅលើ សង្វៀនបាន១១ដង ។ ទេស សំខាន់ ក៏គ្មានអ្វីអស្ចារ្យ នោះដែរ ម្យ៉ាងវិញទៀត មួយរយៈមកនេះ មិនសូវឃើញលេចមុខ នៅលើសង្វៀនញឹកញាប់ ដូចមុន ។ចំពោះ អ្នកប្រដាល់ថៃ Rithy Chhai វិញ មក ប្រកួតនៅស្រុកខ្មែរ ជាលើកទី២ ហើយលើសង្វៀនSEATV វាយឈ្នះធា នុរាជ ទំាងលើក២ ដោយពិន្ទុតែម្តង ហើយអ្នកប្រដាល់ រូបនេះខ្លាំង ថែម ទាំងមានមាន របៀបវ៉ៃលើសង្វៀន ល្អជាងនុរាជ រីឯRithy Chhai ធ្លាប់ប្រកួតបាន ៧០លើក ឈ្នះ៥៨លើក ចាញ់១១ និងស្មើ១លើក។

ចំណែក សេក ចាន់រាជ ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយ អ្នកប្រដាល់ Moeurng Mey ទម្ងន់៥៧គីឡូក្រាម។ ចំណែក សេក ចាន់រាជ មានកណ្ដាប់ដៃល្អ ស្នៀតទាត់ក៏ល្អដែរ ហើយមានចិត្តប្រដាល់ធំ ថែមទៀត ប៉ុន្តែការប្រកួតលើកនេះ ចាន់រាជ ក៏ត្រូវតែមានការ ប្រុងប្រយ័ត្នខ្ពស់ ដែរទើបបាន ព្រោះថា ចាន់រាជ ឥឡូវគេខ្លាំងជាងពីមុន ហើយគេនឹងវាយបុក ខ្លាំងមកលើមិនខាន។

រីឯ Moeurng Mey  មានផ្លែល្អមិនល្អ ដូចស៊ីណាតទេ ហើយមួយទៀតគេប្រកួត ក៏ឆាប់អស់កម្លាំងដែរ ទោះជាយ៉ាងណា ចាន់រាជ ជាអ្នកប្រដាល់ ដែលមានចិត្តធំ មិនចាញ់ចាន់រាជ ប៉ុន្មានដែរ។ អ្នកប្រដាល់ថៃនេះប្រកួត បាន៦៩ដង ក្នុងនោះវាយឈ្នះ៥៦ដង និងចាញ់៨ដង និងស្មើ៥ ខណៈ ចាន់រាជ ធ្លាប់ប្រកួតចំនួន ៤៥ដង ឈ្នះ៣៧ដង ចាញ់៥ដង និងស្មើ៣ដង៕

ទេស សំខាន់ ឡើងសងសឹក Rithy Chhai ជំនួសធា នុរាជ នៅលើសង្វៀន SEATV នាព្រឹក ថ្ងៃអាទិត្យ

ទេស សំខាន់ ឡើងសងសឹក Rithy Chhai ជំនួសធា នុរាជ នៅលើសង្វៀន SEATV នាព្រឹក ថ្ងៃអាទិត្យ