ចំណូល​ពី​ការលក់​សំបុត្រ​ចូល​អង្គរ​នឹងត្រូវ​ធ្វើ​ដោយ​គណនីយភាព

សៀមរាប៖ ទាំង​នាយក​ប្រតិបត្តិ និង​ក្រុមប្រឹក្សា​គ្រឹះស្ថាន​អង្គរ ដែលមាន​ភារកិច្ច​គ្រប់​គ្រង​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ បាន​បេ្ត​ជ្ញា​ចិត្ត​ថា នឹង​គ្រប់គ្រង​ចំណូល ឲ្យ​មាន​ប្រសិទ្ធិភាព និង​តម្លាភាព​ជាទីបំផុត។ ក្រៅពី​ប្រសិទ្ធិភាព និង​តម្លាភាព រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ចង់​ឲ្យ​ការគ្រប់គ្រង​ចំណូល​នេះ មាន​គណនីយភាព​ផងដែរ។

ក្នុង​ពិធី​ប្រកាស​សមាសភាព​ថ្នាក់​គ្រប់គ្រង​គ្រឹះស្ថាន​អង្គរ កាលពី​រសៀល​ថ្ងៃទី១ មិនា​ម្សិលមិញ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើក​និយាយ​ជាដដែលៗថា ការគ្រប់គ្រង​ចំណូល​អង្គរវត្ត គឺត្រូវធ្វើ​ដោយមាន​ប្រសិទ្ធិភាព តម្លាភាព និង​គណនីយភាព​បំផុត។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា រាល់​ចំណូល​ពី​ការលក់​សំបុត្រ​ទាំងអស់ ត្រូវ​បញ្ចូល​ទៅក្នុង​រតនាគារជាតិ​រៀងរាល់ថ្ងៃ ដោយ​មិនត្រូវ​បង្កក​ប្រា​ក់នៅ​កន្លែង​ណាមួយ​ឡើយ។
ចំណូល​ពី​ការលក់​សំបុត្រ​ចូល​អង្គរ​នឹងត្រូវ​ធ្វើ​ដោយ​គណនីយភាព

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ពន្យល់ថា គ្មាន​ហេតុផល​ណាមួយ ដែល​ចំណូល​ទាំងអស់​ត្រូវបាន​ពន្យា​ពេល​បញ្ចូល​ក្នុង​រតនាគារជាតិ​នោះទេ ព្រោះថា​ស្ថាប័ន​នេះ មិន​ដូច​ក្រុមហ៊ុន​ឯកជន ដែល​ត្រូវ​កាត់​ពន្ធ​ជូន​រដ្ឋ​នោះទេ។ លោក​រដ្ឋមន្ត្រី​បន្ថែមថា«...ឥលូវ​នេះ​ជា​ស្ថាប័ន​របស់​រដ្ឋ ដែល​បំពេញ​មុខងារ​ជូន​រដ្ឋ​ក្នុង​ការប្រមូល​ចំណូល ចឹ​ង​ហើយ​ត្រូវខិតខំ​អនុវត្តន៍​នីតិវិធី​នៃ​ការប្រមូល​ចំណូល​នេះ​ឲ្យ​បាន​ប្រកបដោយ​តម្លាភាព គណនីយភាព ហើយ​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​ហិរញ្ញវត្ថុ​ជា​ធរមាន បង់​ចូល​រតនាគារជាតិ រៀងរាល់​ម៉ោង៥រសៀល...»។ 

ក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​រម្លឹកថា ការគ្រប់គ្រង​ការលក់​សំបុត្រ​ក៏​ជា​កម្មវត្ថុ ដែល​បក្សនយោបាយ​តែង​លើកឡើង។ លោក​រដ្ឋមន្ត្រី​បន្តថា ការគ្រប់គ្រង​ចំណូល​អង្គរ គឺមាន​សារសំខាន់​ទាំង​ទិដ្ឋភាព​នយោបាយ និង​ទិដ្ឋភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕
ចំណូល​ពី​ការលក់​សំបុត្រ​ចូល​អង្គរ​នឹងត្រូវ​ធ្វើ​ដោយ​គណនីយភាព

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​