ក្រុមប្រឹក្សាសន្ដិសុខ បោះឆ្នោតលើ ដំណោះស្រាយ ទណ្ឌកម្មប្រឆាំង កូរ៉េខាងជើង នៅព្រឹកនេះ

យូអិន៖ ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការ សហប្រជាជាតិ នៅថ្ងៃពុធនេះ គ្រោងនឹងបោះឆ្នោត ស្វែងរកសំឡេង លើដំណោះស្រាយ ទណ្ឌកម្មប្រឆាំងនឹង កូរ៉េខាងជើង ដែលខ្លួនបានធ្វើ តេស្តអាវុធនុយក្លេអ៊ែរ កាលពីដើម ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះចំពោះ បង្កភាពអសន្ដិសុខសកល។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីក្រុមអ្នកការទូត បន្ដទៀតថា ក្រុមប្រឹក្សា សន្ដិសុខគ្រោងនឹង ធ្វើការបោះឆ្នោត នៅ រសៀលថ្ងៃអង្គារ ម្សិលមិញនេះ ប៉ុន្ដែប្រទេសរុស្ស៊ី បានស្នើសុំដំណើរការ ត្រួតពិនិត្យឯកសារ ឡើងវិញ រយៈពេល ២៤ម៉ោង ទើបសម្រេចយក ថ្ងៃពុធនេះ ដើម្បីធ្វើការបោះឆ្នោត។

គួរបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវធ្វើ ឡើងនៅម៉ោង ១០ព្រឹកថ្ងៃពុធ នេះម៉ោងក្នុងស្រុក បន្ទាប់សហរដ្ឋអាមេរិក បានធ្វើការផ្សព្វផ្សាយ ដំណោះស្រាយព្រាង ទៅកាន់ប្រទេស ជាសមាជិក ទាំង ១៥ កាលពីសប្ដាហ៍មុន ដោយដំណោះស្រាយនេះ មានបំណងដើម្បីដាក់ ទណ្ឌកម្មថ្មីលើប្រទេស កូរ៉េខាងជើង ដើម្បីទប់ស្កាត់កម្មវិធី នុយក្លេអ៊ែររបស់ប្រទេសនេះ៕

ក្រុមប្រឹក្សាសន្ដិសុខ បោះឆ្នោតលើ ដំណោះស្រាយ ទណ្ឌកម្មប្រឆាំង កូរ៉េខាងជើង នៅព្រឹកនេះ