សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាជន​ម្នាក់​ទទួល​មរណភាព

សមាជិក​ព្រឹទ្ធសភា​ម្នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លោក ប៉េង ប៉ាត់ ទទួល​មរណភាព នៅ​យប់​រំលង​អាធ្រាត្រ ថ្ងៃ​ទី​២ មីនា ក្នុង​អាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ។

សេចក្ដី​ជូន​របស់​ព្រឹទ្ធសភា ចុះ​ថ្ងៃ​ទី​២ មីនា ឲ្យ​ដឹង​ថា សព លោក ប៉េង ប៉ាត់ តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ភូមិគ្រឹះ​លេខ​៣ ផ្លូវញឹកជូឡុង ខាង​ជើង​ជាប់​ក្រសួង​មហាផ្ទៃ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ពិធី​រំលាយសព​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា នៅ​មុខ​វត្ត​បុទុមវត្តី រាជធានី​ភ្នំពេញ។

លោក ប៉េង ប៉ាត់ មាន​ងារ​ជា​នាយ​ឧត្ដមសេនីយ៍ ក្រៅ​ពី​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា ហើយ​លោក​គឺ​ជា​ស្វាមី​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។