គ្រាន់តែ​ម្តាយ​ស្តី​ឲ្យ​បន្តិចបន្តួច វាយ​ម្តាយ និង ដុតបំផ្លាញ​ផ្ទះ​

6 Videos

​ស្ត្រី​ម្នាក់​អង្គុយ​យំ​នៅពេល​ភ្លើង​កំពង់​ឆេះ​ផ្ទះ​គាត់​យ៉ាង​សន្ធោសន្ធៅ​រហូតដល់អស់ ដោយសារតែ​យុវជនឈាមរាវ​ជា​កូន​ម្នាក់ ទាស់សម្តី​ជាមួយ​ម្តាយបង្កើត​របស់ខ្លួន បន្តិចបន្តួច ក៏​ដុត​ផ្ទះ​ព្រមទាំង​វាយ​ម្តាយ​របស់ខ្លួន​ថែម​ទៀតផង ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នៅវេលា​ម៉ោង ១៥ និង ៥ នាទី​យប់ ថ្ងៃទី ១ ខែមីនា​ឆ្នាំ ២០១៦ នេះ ។​

គ្រាន់តែ​ម្តាយ​ស្តី​ឲ្យ​បន្តិចបន្តួច វាយ​ម្តាយ និង ដុតបំផ្លាញ​ផ្ទះ​

M88

សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ម្តាយ​ឈ្មោះ ទ្រី ណា​រ៉​ន អាយុ ៤១ ឆ្នាំ ជា​ជនជាតិខ្មែរ រស់នៅក្នុង​ភូមិ​ពោធិ​ទង ឃុំ​ពោធិ​ទង ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​កូនប្រុស​ឈ្មោះ សួន បញ្ញា អាយុ ២២ ឆ្នាំ​ជនជាតិខ្មែរ បន្ទាប់មក​កូនប្រុស​នោះ​ក៏បាន​វាយ​ម្តាយ ហើយ​ថែមទាំង​បាន​ដុត​ផ្ទះ​ដែល​ខ្លួន​ធ្លាប់​រស់នៅ​ឆេះ​អស់​គ្មាន​សល់ សូម្បី​សម្ភារ​នៅក្នុង​ផ្ទះ​ក៏​ឆេះ​អស់​ដែរ​។​

គ្រាន់តែ​ម្តាយ​ស្តី​ឲ្យ​បន្តិចបន្តួច វាយ​ម្តាយ និង ដុតបំផ្លាញ​ផ្ទះ​

​ផ្ទះ​ដែល​យុវជនឈាមរាវ​ដុតបំផ្លាញ​គ្មាន​សល់​នេះ មាន​ទំហំ​ទទឹង ៤,៥ ម៉ែត្រ បណ្តោយប្រវែង ១២ ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ។ រីឯ​យុវជនឈាមរាវ ក្រោយពី​បាន​ដុតបំផ្លាញ​ផ្ទះ​របស់​​ម្តាយ​រួច​ក៏បាន​រត់​គេចខ្លួនបាត់ ​៕ ​សុថា​ត់​

គ្រាន់តែ​ម្តាយ​ស្តី​ឲ្យ​បន្តិចបន្តួច វាយ​ម្តាយ និង ដុតបំផ្លាញ​ផ្ទះ​
​ ​