​កំពូល​តារា​បង្ហាញ​ម៉ូដ Stephanie Seymour ថើប​មាត់​កូនប្រុស​ដូច​គូស្នេហ៍​

6 Videos

នាង ស្តេ​ផានី សី​មួរ (Stephanie Seymour) គឺជា​កំពូល​តារា​បង្ហាញ​ម៉ូដ​អាមេរិក និង ជា​តារា​បង្ហាញ ម៉ូដ​មុនដំបូង​គេ​បង្អស់​ដែល​បាន​ក្លាយជា​តំណាង​របស់​ក្រុមហ៊ុន Victoria’s Secret ។ នាង​កើត​នៅ​ឆ្នាំ ១៩៦៨ ។ កាល​នៅ​ពី​ក្មេង​រាងកាយ​របស់​នាង​ធាត់ និង មាន​សុដន់​ធំៗ មិន​ខុសពី​កំពូល​តារា​បង្ហាញ​ម៉ូដ​បច្ចុប្បន្ន​គឺ​នាង Gigi Hadid និង Kate Upton នោះទេ ។​

​កំពូល​តារា​បង្ហាញ​ម៉ូដ Stephanie Seymour ថើប​មាត់​កូនប្រុស​ដូច​គូស្នេហ៍​

M88

​កាលពី​អាយុ ១៧ ឆ្នាំ​នាង Stephanie Seymour បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន Elite បន្ទាប់មក បាន​ចាប់យក​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ​តែម្តង ។ ក្នុង​មួយជីវិត​នេះ​នាង​ធ្លាប់​ដើរ​បង្ហាញ​ម៉ូដ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ផ​លិ ត​ផល​ម៉ាក​ល្បីៗ​ជាច្រើន ព្រមទាំង​ធ្លាប់បាន​ចុះផ្សាយ​នៅ​ទំព័រមុខ​ទស្សនា​វ​ដ្តី​ជាង ៣០០ ទស្សនា​វ​ដ្តី ។ ដោយសារ តែ មាន​រូប​សម្រស់​ស្រស់​ឆើតឆាយ Stephanie Seymour ត្រូវបាន​ទស្សនា​វ​ដ្តី Match របស់​ប្រទេស​បារាំង វាយតម្លៃថា នាង​ជា​ស្រី​ស្អាត​បំផុត​លំដាប់​ទី ២ លើ​ពិភពលោក។​

​កំពូល​តារា​បង្ហាញ​ម៉ូដ Stephanie Seymour ថើប​មាត់​កូនប្រុស​ដូច​គូស្នេហ៍​
​ក្នុង​វ័យ ៤០ ឆ្នាំ​កាលពី​ឆ្នាំ ២០០៨ នាង​បាន​លេចមុខ​សារជាថ្មី​ដោយបាន​ថត​ស្ព​ត​ផ្សាយ​ពា​ពិ​ណិ​ជ្ជ​កម្ម​ឲ្យ​ទស្សនា​វ​ដ្តី Gap ដោយបាន​បញ្ចេញ​ឈុត​ប៊ី​គី​នី​របៀប​ស្ត្រី​មេផ្ទះ ។ នាង​មានកូន​ប្រុស ២ នាក់​ដែល​តាំងពី​តូចៗ មកម្ល៉េះ​ចូលចិត្ត​តែ​ភាពសប្បាយ​ហ៊ីហា ។ ក្នុងចំណោម​កូនប្រុស​ទាំងពី​នាក់ គឺមាន​ម្នា​ក់បាន​ចាក​ចេញពីផ្ទះ ហើយ នៅពេល​ថ្មីៗ​នេះ ពេល​ទៅ​លំហែរ​កាយ​នៅតាម​ឆ្នេរសមុទ្រ​ក្នុង​ឈុត​ប៊ី​គី​នី គេ​បានឃើញ​នាង​ចាប់​ឱបថើប​មាត់ កូនប្រុស​របៀប​ស្និទ្ធស្នាល និង ផ្អែមល្ហែម​ដូច​គូស្នេហ៍ ហើយ​ដែល​ទទួលរង​នូវ​ការ​រិះគន់ថា ប្រព្រឹត្ត​អំពើ​ផ្តេ​ស ផ្តាស ៕ គ ឡេង​
​កំពូល​តារា​បង្ហាញ​ម៉ូដ Stephanie Seymour ថើប​មាត់​កូនប្រុស​ដូច​គូស្នេហ៍​​កំពូល​តារា​បង្ហាញ​ម៉ូដ Stephanie Seymour ថើប​មាត់​កូនប្រុស​ដូច​គូស្នេហ៍​ ​កំពូល​តារា​បង្ហាញ​ម៉ូដ Stephanie Seymour ថើប​មាត់​កូនប្រុស​ដូច​គូស្នេហ៍​