Liverpool បាន​ចំណូល​ជាង​៤០០​លាន​ដុល្លារ ត្រៀម​បើក​ដៃ​ឲ្យ​ Klopp ទិញ​កីឡាករ

ក្លឹប​ហង្ស​ក្រហម​ Liverpool បាន​ប្រកាស​ទទួល​បាន​ចំណូល​ប្រចាំ​ឆ្នាំ​​ (រដូវ​កាល​២០១៤-១៥) ច្រើន​បំផុត​ជាប់​កំណត់ត្រា​ក្លឹប ជិត​៣០០​​លាន​ផោន (ជិត​៤២០​លាន​ដុល្លារ) ​ហើយ​ក្លឹប​ត្រៀម​បើក​ដៃ​ឲ្យលុយ​​អ្នកចាត់ការ​ Jurgen Klopp ច្រើន​ជាង​​​អ្នកចាត់ការ​មុនៗ​ទាំង​អស់ ដើម្បី​ទិញ​យក​កីឡាករ​ឆ្នើមៗ មក​ពង្រឹង​ក្រុម នៅ​រដូវ​កាល​ក្រោយ។

 

Liverpool បាន​ចំណូល​ជាង​៤០០​លាន​ដុល្លារ ត្រៀម​បើក​ដៃ​ឲ្យ​ Klopp ទិញ​កីឡាករ

 

​នាយក​ប្រតិបត្តិ​ក្លឹប​ហង្ស​ក្រហម​ លោក​ Ian Ayre បាន​ប្រកាស​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា Liverpool ទទួល​បាន​ចំណូល​ច្រើន​​​​បំផុត​ជាប់​កំណត់ត្រា​​ថ្មី​របស់​ក្លឹប​ ប្រមាណ​២៩៨​លាន​ផោន (ជាង​៤១៥​លាន​ដុល្លារ) ​រដូវ​កាល​មុន និង​កើន​ឡើង​​១៦,៥% បើ​ធៀប​នឹង​រដូវ​កាល​២០១៣-២០១៤។

 

​Ayre ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​​ហង្ស​ក្រហម​​​ ដែល​​កាន់កាប់​ដោយ​​ម្ចាស់​ភាគហ៊ុន​អាមេរិក​​ Fenway Sports Group ​គ្រោង​នឹង​បើក​ដៃ​ឲ្យ​លុយ​អ្នកចាត់ការ​ Klopp ១០០​លាន​ផោន ​ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​អ្នកចាត់ការ​ចាស់ៗ​ដូច​ជា Brendan Rodger ​និង​ Kenny Dalglish ​ធ្លាប់​ចំណាយ​ទៀត​ផង ដើម្បី​ទិញ​ចូល​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន មក​ពង្រឹង​ក្រុម​រដូវ​កាល​ក្រោយ។

 

Liverpool បាន​ចំណូល​ជាង​៤០០​លាន​ដុល្លារ ត្រៀម​បើក​ដៃ​ឲ្យ​ Klopp ទិញ​កីឡាករ

Klopp និង​កូន​ចៅ​ចាស់​របស់​លោក Mario Gotze

 

Liverpool បាន​ចំណូល​ជាង​៤០០​លាន​ដុល្លារ ត្រៀម​បើក​ដៃ​ឲ្យ​ Klopp ទិញ​កីឡាករ

 

បន្ទាប់​ពី​ចាញ់​ Manchester City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Capital One Cup កាល​យប់​ថ្ងៃ​អាទិត្យ Klopp បាន​និយាយ​ម្សិល​មិញ​ថា ​លោក​គ្រោង​នឹង​រុះរើ​ក្រុម​​ជា​ថ្មី​​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ Liverpool ខ្លាំង​ជាង​មុន។ Klopp ចង់​បាន​​កូន​ចៅ​ចាស់​របស់​លោក​ Mario Gotze ​របស់​ក្រុម​ Bayern Munich ជា​គោលដៅ​ទី​១ ខណៈ​ដែល​លោក​ក៏​គ្រោង​នឹង​ទិញ​ចូល​អ្នកចាំទី​ថ្មី​ម្នាក់​ទៀត​ ព្រម​ទាំង​​មាន​គម្រោង​​​ទិញ​ចូល​ ពង្រឹង​តំបន់​មួយ​ចំនួន​ទៀត និង​លក់​ចេញ​ជា​ច្រើន​នាក់​ផង​ដែរ៕

 

-ចុចអាន៖ Carragher ​ថា​ Liverpool ត្រូវ​តែ​ទិញ​កីឡាករ​ថ្មី​ ជំនួស​២​នាក់​​​​​នេះ​ចេញ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror